លោក សែម សំអាន

ប្រធានគ្រប់គ្រងកម្មវិធី

លោក​ ​សែម​ ​សំ​អាន​ ​បាន​ចូល​បម្រើ​ការ​ដំបូង​នៅ​ក្នុង​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​នា​ថ្ងៃ​ទី​០​៣​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៨​ ​ជា​ប្រធាន​គ្រប់គ្រង​គម្រោង​មូលនិធិ​ ​នៃ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​។​ ​ក្រោយមក​ទៀត​ ​ក្នុងកំលុង​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​លោក​ត្រូវ​បាន​ផ្លាស់ប្តូរ​តួនាទី​មក​ជា​ ​ម​ន្រ្តី​ប្រតិបត្តិការ​ជាន់ខ្ពស់​ ​នៅ​ក្នុង​ផ្នែក​ប្រតិបត្តិការ​ ​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​។​ ​ប៉ុន្តែ​ក្រោយមក​ ​នា​ថ្ងៃ​ទី​១​២​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​លោក​ត្រូវ​បាន​ផ្លាស់ប្តូរ​តួនាទី​មក​ជា​ ​ប្រធាន​គ្រប់គ្រង​កម្មវិធី​ ​នៃ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​រហូតដល់​បច្ចុប្បន្ន​។​

​មុន​ពេល​ចូល​បម្រើ​ការ​នៅ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​លោក​បាន​បម្រើ​ការងារ​ក្នុង​តួនាទី​មួយ​ចំនួន​ដូចជា​ ​គ្រូបង្រៀន​ភាសា​អង់គ្លេស​ ​ម​ន្រ្តី​រដ្ឋបាល​ ​ប្រធាន​គ្រប់គ្រង​គម្រោង​ ​ប្រធាន​គ្រប់គ្រង​កម្មវិធី​នៅ​ក្នុង​អង្គការ​ក្នុងស្រុក​មួយ​ចំនួន​ ​ហើយ​ចុងក្រោយ​គឺ​ធ្វើជា​នាយក​ប្រតិបត្តិ​ ​នៃ​អង្គការ​មួយ​ក្នុង​ខេត្ត​កំពង់ចាម​ ​រយៈពេល​៨​ឆ្នាំ​។​

​លោក​ ​សែម​ ​សំ​អាន​ ​បាន​បញ្ចប់​បរិញ្ញាបត្រ​គ្រប់គ្រង​ ​ឯកទេស​គ្រប់គ្រង​ធនធានមនុស្ស​ ​ពី​សាកលវិទ្យាល័យ​ ​ជា​ ​ស៊ីម​ ​កំចាយ​មារ​ ​ក្នុង​ឆ្នាំ​២​០​១​០​។​ ​លោក​ក៏បាន​ទទួល​វគ្គ​បណ្តុះបណ្តាល​ជាច្រើន​ផង​ដែរ​ ​ដូចជា​ភាពជា​អ្នកដឹកនាំ​ ​ជំនាញ​សម្របសម្រួល​ ​ជំនាញ​បណ្តុះបណ្តាល​ ​ការ​សិក្សាស្រាវជ្រាវ​ ​និង​ការ​សរសេរ​របាយការណ៍​ជាដើម​។

អ៊ីម៉ែល៖ saman.sem@mjqfoundation.org
លេខទូរសព្ទ៖ 095 888 084 / 086 444 242