ការងាររបស់យើង

ក្រុម​ការងារ​របស់​អង្គការ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​បាន​ផ្តួចផ្តើម​បង្កើត​សកម្មភាព​ ​និង​ព្រឹត្តិការណ៍​ជាច្រើន​ ​ដែល​អាច​ឱ្យ​យើង​រៃ​អង្គាស​ថវិកា​ ​និង​ជំនួយ​ឧបត្ថម្ភ​ផ្សេងៗ​ ​ដើម្បី​មានលទ្ធភាព​អនុវត្ត​កម្មវិធី​ចំនួន​០​៤​ ​ដូចជា​ ​កម្មវិធី​អប់រំ​ ​កម្មវិធី​សុខភាព​ ​កម្មវិធី​សេវា​សហគមន៍​និង​កម្មវិធី​ឆ្លើយតប​គ្រោះ​មហន្តរាយ​ ​ដែល​មាន​គម្រោង​ចំនួន​២​០​៖

  1. គម្រោងកង់សម្រាប់ការអប់រំកុមារ
  2. គម្រោងសាងសង់សាលារដ្ឋ ម៉េងលី ជេ. គួច
  3. គម្រោងអាហារូបករណ៍ ម៉េងលី ជេ. គួច
  4. គម្រោងបណ្ណាល័យចល័ត ម៉េងលី ជេ. គួច
  5. គម្រោងគុណភាពបង្រៀន និងការសិក្សា
  6. គម្រោងសិក្ខាសាលាសប្បុរសធម៌ អ្នកឧកញ៉ា
    វេជ្ជបណ្ឌិត គួច ម៉េងលី
  7. គម្រោងឆ្លើយតបសង្រ្គោះបន្ទាន់ផ្នែកសុខភាព
  8. គម្រោងសាងសង់ហេដ្ឋារចនាសម្ពន្ធសុខាភិបាល
  9. គម្រោងធនាគារឈាម ម៉េងលី ជេ. គួច
  10. គម្រោងគ្លីនិកព្យាបាលចល័ត វេជ្ជបណ្ឌិត គួច
  11. គម្រោងសាងសង់ហេដ្ឋារចនាសម្ពន្ធសុខាភិបាល
  12. គម្រោងមណ្ឌលថែទាំចាស់ជរា ម៉េងលី ជេ. គួច
  13. គម្រោងឆ្លើយតបសង្រ្គោះបន្ទាន់
  14. គម្រោងធនាគារអាហារសប្បុរសធម៌ ម៉េងលី ជេ. គួច
  15. គម្រោងសាងសង់ហេដ្ឋារចនាសម្ពន្ធសហគមន៍
  16. គម្រោងអំណោយសប្បុរសធម៌
  17. គម្រោងគំនិតផ្តួចផ្តើមអាជីវកម្មវៃឆ្លាត
  18. គម្រោងបង្ការគ្រោះមហន្តរាយ
  19. គម្រោងឆ្លើយតបគ្រោះមហន្តរាយ
  20. គម្រោងភាពធននិងជីវភាព

កម្មវិធីអប់រំ

​យើង​ចង់​រួមចំណែក​អភិវឌ្ឍ​បរិ​ក្ខា ​និង​បរិយាកាស​សិក្សា​ ​ដើម្បី​ធានា​ថា​ ​មាន​បរិយាកាស​សិក្សា​រៀនសូត្រ​ប្រកបដោយ​ផាសុកភាព​ ​និង​សុវត្ថិភាព​សម្រាប់​សិស្សានុសិស្ស​ថ្នាក់​បឋមសិក្សា​ ​អនុវិទ្យាល័យ​ ​និង​វិទ្យាល័យ​។

អង្គការ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​លើក​ក​ម្ពស់​ការអប់រំ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ​និង​បាន​កំពុង​បន្ត​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​កសាង​សង្គម​ ​និង​សហគមន៍​ងាយ​រងគ្រោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​យើង​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​អភិវឌ្ឍ​ ​និង​គ្រប់គ្រង​សាលារៀន​ក្នុង​ភាពជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល​ ​តាមរយៈ​ការ​ផ្តល់​ការអប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់​ដល់​យុវជន​រាប់ពាន់​នាក់​ ​និង​គាំទ្រ​ដល់​អ្នកដឹកនាំ​នា​ពេល​អនាគត​ ​ដែល​មាន​សក្តានុពល​។

1-Education-Program-web

កម្មវិធីសុខភាព

យើងរួមចំណែកអភិវឌ្ឍបរិក្ខាសុខាភិបាល ដើម្បីធានាពង្រឹងគុណភាពនៃសេវាសុខភាព និងលទ្ធភាពទទួលបានសេវាសុខភាពរបស់គ្រួសារ និងសហគមន៍ងាយរងគ្រោះ។

មូលនិធិ ម៉េងលី ជេ. គួច ជួយលើកកម្ពស់របៀបរស់នៅប្រកបដោយសុខភាពល្អនៅក្នុងសហគមន៍មួយចំនួននៅទូទាំងប្រទេសកម្ពុជា។ យើងធ្វើការផ្សារភ្ជាប់គំនិតផ្តួចផ្តើមផ្នែកសុខភាពដើម្បីធានាថានិស្សិតដែលយើងគាំទ្រមានសុខភាពល្អដើម្បីបន្តការសិក្សារបស់ពួកគេ។ បន្ថែមលើនេះអង្គការមូលនិធិ ម៉េងលី ជេ. គួច គាំទ្រសកម្មភាពសុខភាពមួយចំនួនក្រៅពីការផ្តោតសំខាន់របស់ខ្លួនដែលដោះស្រាយដោយផ្ទាល់នូវភាពក្រីក្រតាមរយៈការផ្តល់សេវាសុខភាពដល់សហគមន៍នានានៅពេលចាំបាច់ឬខ្វះការគាំទ្រផ្នែកសុខភាព។ គោលបំណងសំខាន់នៃកម្មវិធីសុខភាព គឺដើម្បីចូលរួមចំណែកក្នុងការពង្រឹងមូលដ្ឋានសុខាភិបាលឱ្យកាន់តែប្រសើរឡើងដើម្បីពង្រឹងគុណភាពសេវាសុខភាពនិងភាពងាយស្រួលនៃគ្រួសារនិងសហគមន៍ដែលងាយរងគ្រោះ។

កម្មវិធីសេវាកម្មសហគមន៍

ប្រជាជន និងសហគមន៍ងាយរងគ្រោះទទួលបានការការពារ និងការអភិវឌ្ឍជីវភាពរស់នៅ តាមរយៈសកម្មភាពអភិវឌ្ឍសហគមន៍ និងការកែលម្អហេដ្ឋារចនាសម្ពន្ធក្នុងសហគមន៍។

ប្រជាជន និងសហគមន៍ងាយរងគ្រោះត្រូវទទួលបានការការពារ និងការយកចិត្តទុកដាក់ តាមរយៈសកម្មភាពអភិវឌ្ឍសហគមន៍របស់ពួកគេ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ពន្ធសហគមន៍ផងដែរ។ កម្មវិធីសេវាសហគមន៍ត្រូវបានរៀបចំឡើងសម្រាប់ការអភិវឌ្ឍ

និងការថែរក្សានិរន្តរភាពសហគមន៍នៅកម្ពុជាប្រកបដោយចីរភាព។កម្មវិធីនេះមានគោលបំណងចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសហគមន៍ ដូចជា អណ្តូងទឹកស្អាត ផ្លូវថ្នល់ ស្ពាន ស្រះទឹកសហគមន៍ បន្ទប់ទឹក សំណង់សាធារណៈក្នុងសហគមន៍ និងការផ្តល់ការគាំទ្រចាំបាច់ដូចជាគ្រឿងឧបភោគ បរិភោគសម្លៀកបំពាក់និងរបស់របរប្រើប្រាស់ចាំបាច់នានាដល់ប្រជាជនងាយរងគ្រោះនៅតាមសហគមន៍ទូទាំងប្រទេសកម្ពុជា។ ចាប់តាំងពីកម្មវិធីនេះត្រូវបានចាប់ផ្តើម អង្គការ មូលនិធិ ម៉េងលី ជេ.គួច បានធ្វើការអនុវត្តគម្រោងចំនួន៥ក្នុងចំណោមគម្រោងទាំង៦នៃកម្មវិធី សេវាសហគមន៍ ដែលមានអ្នកទទួលផលសរុបចំនួន៥៣,៧១៨នាក់ ស្ថិតនៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តបន្ទាយមានជ័យ និងខេត្តតាកែវ។

1-COMMUNITY-SERVICE-PROGRAM_3-web
1_Disaster-Response-Program-web

កម្មវិធីឆ្លើយតបគ្រោះមហន្តរាយ

​គ្រួសារ​ ​និង​សហគមន៍​ក្រីក្រ​ ​មានលទ្ធភាព​ទប់ទល់​និង​គ្រោះ​មហន្តរាយ​ ​និង​មាន​ភាព​ធន់​នៃ​ជីវភាពរស់នៅ​របស់​ពួកគេ​ក្នុង​បរិ​បទ​នៃ​គ្រោះ​មហន្តរាយ។

​ក្នុង​គោលបំណង​ធានា​ថា​ជនរងគ្រោះ​ដោយសារ​គ្រោះ​មហន្តរាយ​ផ្សេងៗ​ត្រូវ​បាន​យកចិត្តទុកដាក់​។ យើង​កំពុង​ធ្វើការ​ជាមួយ​អាជ្ញាធរ​នៅ​ថ្នាក់​មូលដ្ឋាន​ ​និង​ខេត្ត​ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​ ​និង​ឆ្លើយតប​គ្រោះ​មហន្តរាយ​នៅ​តាម​សហគមន៍​ ​រួម​មានការ​ដោះស្រាយ​ផល​ប៉ះពាល់​ ​ដោយសារ​គ្រោះ​ធម្មជាតិ​ដូចជា​ទឹកជំនន់​ ​និង​គ្រោះ​រាំង​ស្ងួត​ ​ក៏ដូចជា​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ ​និង​ហា​និ​ភ័យ​ពី​ការ​គំរាមកំហែង​រាតត្បាត​នានា​។

របៀបដែលពួកយើងធ្វើការ

តាមរយៈកិច្ចសហការជាមួយអង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងអាជ្ញាធរដែនដីអង្គការមូលនិធិ ម៉េងលី ជេ. គួច បានអនុវត្តសកម្មភាពនៃគម្រោងទាំង១២របស់ខ្លួនដោយរលូន ដោយបានផ្តល់ផលប្រយោជន៍ដល់អ្នកទទួលផលរាប់ពាន់គ្រួសារ ដែលភាគច្រើនជាគ្រួសារងាយរងគ្រោះ ជនពិការ កុមារកំព្រា ស្រ្តីមេម៉ាយ និងចាស់ជរា។

ប្រភពមូលនិធិដ៏សំខាន់របស់អង្គការមូលនិធិ ម៉េងលី ជេ. គួច ទទួលបានពីក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន, Q & Q និងការបរិច្ចាគពីលោកគ្រូ អ្នកគ្រូ បុគ្គលិកក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន សិស្សានុសិស្ស និស្សិត ក្រុមហ៊ុនឯកជនជាដៃគូ និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។ ក្រៅពីនោះ មូលនិធិ ម៉េងលី ជេ. គួច ក៏បានសហការជួយលោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងផ្នែកផ្សេងៗ ក្នុងការរៀបចំព្រឹត្តិការណ៍ ឬកម្មវិធីសប្បុរសធម៌មួយចំនួន ក្នុងគោលបំណងធ្វើការរៃអង្គាសថវិកាបន្ថែម ដើម្បីជួយទ្រទ្រង់សកម្មភាពនានារបស់មូលនិធិ។

កុមារគ្រប់រូប​គួរទទួលបានលទ្ធភាព​អានសៀវភៅ