គណៈកម្មការប្រតិបត្តិមានតួនាទីដឹកនាំ និងប្រតិបត្តិការងារគ្រប់គ្រងទូទៅក្នុងមូលនិធិ ម៉េងលី ជេ. គួច។ ការជ្រើសរើសសមាជិកគណៈកម្មការប្រតិបត្តិ ត្រូវបានធ្វើឡើងដោយគណៈកម្មការប្រតិបត្តិមូលនិធិ ម៉េងលី ជេ. គួច លើកលែងតែនាយកប្រតិបត្តិ ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សាភិបាលមូលនិធិ ម៉េងលី ជេ. គួច។ សមាសភាពរបស់គណៈកម្មការប្រតិបត្តិនៃមូលនិធិ ម៉េងលី ជេ. គួច មានសមាសភាពមួយចំនួនតាមការចាំបាច់ ដែលដឹកនាំដោយប្រធាន១រូបជានាយកប្រតិបត្តិ។