មូលនិធិ ម៉េងលី ជេ. គួច បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការអប់រំនៅទូទាំងប្រទេសកម្ពុជា និងកំពុងបន្ដបេសកកម្មរបស់ខ្លួនក្នុងការកសាងសង្គម និងសហគមន៍ ដែលងាយរងគ្រោះក្នុងប្រទេស។ យើងបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឈ និងភាពជាដៃគូជាមួយរដ្ឋាភិបាល តាមរយៈការផ្ដល់ជូនការអប់រំប្រកបដោយគុណភាពខ្ពស់ដល់យុវជនរាប់ពាន់នាក់ និងគាំទ្រដល់អ្នកដឹកនាំនាពេលអនាគតដែលមានសក្តានុពល។
រួមចំណែកអភិវឌ្ឈសាលារៀន និងបរិយាកាសការសិក្សា ដើម្បីធានាបាននូវសុវត្ថិភាព និងប្រកបដោយផាសុខភាពសម្រាប់សិស្សានុសិស្សទាំងកម្រិតបឋម និងអនុវិទ្យាល័យ។