គម្រោងអាហារូបករណ៍ ម៉េងលី ជេ. គួច

គម្រោងអាហារូបករណ៍ ម៉េងលី ជេ. គួច ត្រូវបានផ្តួចផ្តើមគំនិតឡើងដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នាយកប្រតិបត្តិ នៃមូលនិធិ ម៉េងលី ជេ. គួច នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៤។ គម្រោងនេះផ្តោតសំខាន់គឺជួយគាំទ្រហិរញ្ញវត្ថុដល់សិស្ស និស្សិត ដែលខ្វះលទ្ធភាពសិក្សានៅថ្នាក់ឧត្តមសិក្សា ដែលភាគច្រើននិស្សិតជាក្មេងកំព្រា ឬក្រីក្រមកពីជនបទដាច់ស្រយាលជាដើម។ ចាប់តាំងពីគម្រោងចាប់ផ្តើមមក មូលនិធិ ម៉េងលី ជេ. គួច បានផ្តល់ហិរញ្ញវត្ថុចំនួន៩៨,១៨៥ដុល្លារ ដល់និស្សិតអាហារូបករណ៍ចំនួន៨៥៨នាក់។