គម្រោងសិក្ខាសាលាសប្បុរសធម៌ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

គម្រោងសិក្ខាសាលាសប្បុរសធម៌ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី គឺជាគម្រោងមួយក្នុងចំណោមគម្រោងទាំង៦ នៃកម្មវិធីអប់រំ របស់មូលនិធិ ម៉េងលី ជេ. គួច។ គម្រោងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង និងចំណេះធ្វើដល់យុវជនជំនាន់ក្រោយដើម្បីត្រៀមខ្លួន និងជ្រើសរើសប្រធានបទត្រឹមត្រូវសម្រាប់ថ្នាក់ឧត្តមសិក្សា និងដើម្បីរៃអង្គាសថវិកាសម្រាប់ការងារសង្គម ឬការបរិច្ចាគសប្បុរសធម៌ដល់ចាស់ជរាគ្មានទីពឹង គ្រួសារងាយរងគ្រោះនៅតំបន់ដាច់ស្រយាល ឬដើម្បីគាំទ្រដល់ការសាងសង់អាគារសិក្សា សម្ភារសិក្សា និងសម្ភារបង្រៀន។

ចាប់តាំងពីគម្រោងនេះត្រូវបានចាប់ផ្តើមឡើង មូលនិធិ ម៉េងលី ជេ. គួច បាននឹងកំពុងធ្វើការជាមួយក្រុមហ៊ុន អង្គការជាតិ អង្គការអន្តរជាតិ សាកលវិទ្យាល័យ និងសហគ្រិនវ័យក្មេង ដើម្បីរៀបចំសិក្ខាសាលាសប្បុរសធម៌នេះដល់យុវជន និស្សិត ស្ថាប័នអប់រំ បុគ្គលិកក្រុមហ៊ុន និងអង្គការទាំងឡាយនៅភ្នំពេញនិងនៅតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជា ដោយមាន
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាវាគ្មិនកិត្តិយស។ ក្រៅពីសិក្ខាសាលាក្នុងប្រទេស អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏ត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយសសម្រាប់សិក្ខាសាលានៅក្រៅប្រទេសដូចជាប្រទេសកូរ៉េខាងត្បូង ប្រទេសថៃជាដើម។

រហូតមកដល់ពេលនេះគម្រោងនៃសិក្ខាសាលាសប្បុរសធម៌របស់បណ្ឌិត គួច ម៉េងលី ត្រូវបានអនុវត្តបានចំនួន ០៧លើកមកហើយ ដោយមានសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ បុគ្គលិកអង្គការជាតិ និងអន្តរជាតិ បុគ្គលិកក្រុមហ៊ុន និងយុវសហគ្រិនវ័យក្មេង សរុបចំនួន ៤,៥២០នាក់ នៅក្នុងខេត្តចំនួន០៥ ដូចជាខេត្តសៀមរាប បាត់ដំបង កំពង់ចាម កំពង់ស្ពឺ និងភ្នំពេញ។