គម្រោងសាងសង់ហេដ្ឋារចនាសម្ពន្ធ សុខាភិបាល

មូលនិធិ ម៉េងលី ជេ. គួច តែងតែផ្តល់ការគាំទ្រសកម្មភាពសុខភាពមួយចំនួន ដោយបានធ្វើការផ្តោតសំខាន់លើការដោះស្រាយដោយផ្ទាល់នូវភាពក្រីក្រ ភាពងាយរងគ្រោះ និងការឆ្លើយតបសង្រ្គោះបន្ទាន់ តាមរយៈការផ្តល់សេវាសុខភាពដល់សហគមន៍ នៅពេលមានតម្រូវការចាំបាច់ ឬខ្វះការគាំទ្រផ្នែកសុខភាព។ គោលបំណងសំខាន់នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ពន្ធសុខាភិបាល គឺចូលរួមចំណែកលើកកម្ពស់គុណភាពសុខាភិបាលឱ្យប្រសើរឡើង ជាពិសេសរួមចំណែកពង្រឹងគុណភាពសេវាសុខភាព និងភាពងាយស្រួលសម្រាប់គ្រួសារ និងសហគមន៍ដែលងាយរងគ្រោះ។

ជាក់ស្តែងក្នុងឆ្នាំ២០១៩នេះ មូលនិធិ ម៉េងលី ជេ. គួច បានធ្វើការងាររបស់ខ្លួនដើម្បីរួមចំណែកក្នុងការពង្រឹងសេវាសុខាភិបាល ជាមួយរាជរដ្ឋាភិបាល ដោយក្នុងនោះមូលនិធិបានធ្វើការសាងសង់អណ្តូងទឹកស្អាតមួយផ្តល់ជូនមណ្ឌលសុខភាពដំរីផុង ក្នុងឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ដែលអណ្តូងមួយនេះអាចផ្តល់ផលផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន ១៤,១១៨នាក់ ដែលតែងតែស្វែងរកសេវាសុខភាពក្នុងមណ្ឌលសុខភាពមួយនេះ ព្រមទាំងផ្តល់ជាទឹកស្អាតដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំដំរីផុងទាំងមូលផងដែរ។ ជាមួយគ្នាផងដែរ ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាល ក៏ដូចជាចង់បង្កើនចំនួនគ្រែពេទ្យ ដើម្បីឱ្យប្រជាពលរដ្ឋទូទៅបានមកស្នាក់នៅព្យាបាលជំងឺគ្រប់គ្រាន់តាមតម្រូវការ។ មូលនិធិ ម៉េងលី ជេ. គួច បានឧបត្ថម្ភគ្រែពេទ្យអេឡិកត្រូនិកទំនើបចំនួន ១៥៤គ្រឿងដល់មន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ មន្ទីរពេទ្យខេត្តបាត់ដំបង ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ត្បែងមានជ័យ ខេត្តព្រះវិហារ និងការិយាល័យសុខាភិបាលប្រតិបត្តិ ឆ្លូង ខេត្តក្រចេះ។ បើគិតមដល់ពេលនេះគម្រោងសាងសង់ហេដ្ឋារចនាសម្ពន្ធ សុខភិបាល គឺអនុវត្តបានចំនួន ១២លើក និងមានអ្នកទទយលផលចំនួន ២៤,០៣៧នាក់។