គម្រោងបណ្ណាល័យចល័ត ម៉េងលី ជេ. គួច

គម្រោងបណ្ណាល័យចល័ត ម៉េងលី ជេ. គួច ត្រូវបានផ្តួចផ្តើមបង្កើតឡើង នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០៦។ គម្រោងនេះមានគោលបំណងបង្កើតលទ្ធភាព និងឱកាសដល់សិស្សានុសិស្ស ក៏ដូចជាកុមារតាមសហគមន៍អាចចូលរួមសកម្មភាពសិក្សាក្រៅម៉ោងសិក្សាក្នុងសាលារដ្ឋដូចជា ការអានសៀវភៅ ការនិទានរឿង ការគូររូបគំនូរជាដើម។ ក្រៅពីការធ្វើសកម្មភាពខាងលើ គម្រោងបណ្ណាល័យចល័ត ម៉េងលី ជេ. គួច ក៏បានធ្វើសកម្មភាពបរិច្ចាគជាសម្ភារសិក្សាជូនដល់សិស្ស និងបរិច្ចាគជាសម្ភារបង្រៀនសម្រាប់ដាក់នៅក្នុងបណ្ណាល័យក្នុងសាលារៀន បណ្ណាល័យសហគមន៍ និងអង្គការ សមាគមនានាផងដែរ។ រហូតមកដល់ពេលនេះ មូលនិធិ ម៉េងលី ជេ. គួច បានធ្វើសកម្មភាពគម្រោង បណ្ណាល័យចល័ត ម៉េងលី ជេ. គួច បានចំនួន៨២លើក ដោយមានកុមារទទួលផលសរុបចំនួន២០,២០៥នាក់ ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តគោលដៅរបស់មូលនិធិ ម៉េងលី ជេ. គួច។