គម្រោងបង្ការគ្រោះមហន្តរាយ

​គម្រោង​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ធានា​ថា​ជនរងគ្រោះ​នៃ​គ្រោះ​មហន្តរាយ​ផ្សេងៗ​ត្រូវ​បានការ​ពារ​ ​និង​ទទួល​បានការ​ព្យាបាល​យ៉ាង​ត្រឹមត្រូវ​។​ ​គិត​មកដល់ពេលនេះ​ ​អង្គការ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​បាន​ធ្វើសកម្មភាព​ជួយ​ស​ង្រ្គោះ​ជនរងគ្រោះ​ដោយ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ជាច្រើន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ​និង​ក្រៅ​ប្រទេស​ផង​ដែរ​ ​រួម​មាន​ប្រទេស​ហ្វីលីពីន​ ​និង​ប្រទេស​នេ​ប៉ា​ល់​។​

​ជា​លទ្ធផលជាក់​ស្តែង​ ​កាលពី​រសៀល​ថ្ងៃ​ទី​១​៧​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​០​ ​ក្រុម​ការងារ​អង្គការ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​បាន​នាំ​យក​ថវិកា​ចំនួន​១​០​,​០​០​០​ដុល្លារ​ក្នុង​គោលបំណង​ដើម្បី​រួមចំណែក​ជួយ​ដល់​ក្រុម​គ្រួសារ​ជនរងគ្រោះ​ដែល​ជួប​នូវ​សោកនាដកម្ម​ដ៏​រន្ធត់​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​៧​ជាន់​។​ ​គួរ​រម្លឹក​ថា​ ​ជនរងគ្រោះ​ដែល​ត្រូវ​បាន​ជួយសង្គ្រោះ​យកចេញ​ពី​គំនរ​បាក់បែក​នៃ​អគារ​រលំ​ ​មាន​ចំនួន​សរុប​៥​៩​នាក់​ (​ស្រី​២​២​នាក់​) ​ក្នុង​នោះ​បាត់បង់ជីវិត​ចំនួន​៣​៦​នាក់​ (​ស្រី​១​៤​នាក់​) ​ក្នុងចំណោម​ជនរងគ្រោះ​ទាំងនេះ​ ​មាន​ក្មេង​ចំនួន​០​៦​នាក់​ (​ក្មេងស្រី​២​នាក់​) ​និង​រង​របួស​ចំនួន​២​៣​នាក់​ (​ស្រី​០​៨​នាក់​)​។​ ​គួរ​រម្លឹក​ផង​ដែរ​ថា​ ​កាលពី​ឆ្នាំ​២​០​១​៩​កន្លងទៅ​ ​អង្គការ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​ធ្លាប់​បាន​យក​ថវិកា​ចំនួន​១​០​,​០​០​០​ដុល្លារ​ ​បរិច្ចាគ​ជូន​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ ​ដើម្បី​រួមចំណែក​ជួយ​ដល់​ក្រុម​គ្រួសារ​ជនរងគ្រោះ​ដែល​ជួប​នូវ​សោកនាដកម្ម​ដ៏​រន្ធត់​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​នៅ​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ​។​

​កាលពី​ពេល​ថ្មី​នេះ​ ​អង្គការ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​បាន​បន្ត​សកម្មភាព​ឆ្លើយតប​គ្រោះ​មហន្តរាយ​ជាមួយ​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា​ ​ដោយ​ក្នុង​នោះ​អង្គការ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​បាន​យក​ថវិកា​ចំនួន​១​០​០​,​០​០​០​,​០​០​០​រៀល​ ​ស្មើ​និង​២​៥​,​០​០​០​ដុល្លារ​បរិច្ចាគ​ជូន​ខុទ្ទកាល័យ​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​ដើម្បី​ជួយ​ស​ង្រ្គោះ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ក្នុង​ឆ្នាំ​២​០​២​០​ប្រមាណ​១​៤​៨​,​៥​៩​៧​គ្រួសារ​ក្នុង​២​០​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា​។​ ​មិនតែប៉ុណ្ណោះ​ ​ក្រៅពី​ការ​បរិច្ចាគ​ខា​លើ​នេះ​ ​អង្គការ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​ផ្ទាល់​បាន​ចំណាយ​ថវិកា​បន្ថែមចំនួន​ជិត​៣​០​,​០​០​០​ដុល្លារ​ក្នុង​ការ​ឆ្លើយតប​គ្រោះ​ទឹកជំនន់​ ​ដោយ​បាន​បរិច្ចាគ​គ្រឿងឧបភោគ​ ​បរិភោគ​ ​និង​សាច់ប្រាក់​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​៤​៩​៤​គ្រួសារ​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​កណ្តាល​។​

​លើស​ពីនេះទៅ​ទៀត​ ​កាលពី​ថ្ងៃ​ទី​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ប្រយុទ្ធ​ប្រឆាំង​និង​ជំងឺ​កូ​វី​ដ​១​៩​ ​អង្គការ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​បាន​បរិច្ចាគ​ថវិកា​ចំនួន​១​០​,​០​០​០​ដុល្លារ​ជូន​ទីស្តីការ​គណៈរដ្ឋ​ម​ន្រ្តី ​ដើម្បី​រួមចំណែក​ទិញ​វ៉ាក់សាំង​កូ​វី​ដ​១​៩​។