គម្រោងធនាគារអាហារសប្បុរសធម៌ ម៉េងលី ជេ. គួច
មូលនិធិ ម៉េងលី ជេ. គួច បានផ្តើអនុវត្តគម្រោងធនាគារអាហារសប្បុរសធម៌ ម៉េងលី ជេ. គួច លើកទី១ ដោយបានបរិច្ចាគអាហារដល់កុមារ១០០នាក់នៅមណ្ឌលក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨។ គម្រោងនេះមានគោលបំណងជួយដល់ប្រជាជនក្រីក្រនៅក្នុងប្រទេសកម្ពុជា និងដើម្បីលើកកម្ពស់នូវវប្បធម៌ចែករំលែកនៅក្នុងសហគមន៍ផងដែរ ដើម្បីឱ្យពួកគេទទួលបាននូវរបបអាហារប្រកបដោយអនាម័យ ស្អាត និងជីវជាតិគ្រប់គ្រាន់ ព្រមទាំងអប់រំពួកគេឱ្យយល់ដឹងពីអនាម័យ និងការបរិភោគប្រកបដោយឥរិយាបថត្រឹមត្រូវ។ តាមផែនការយុទ្ធសាស្រ្ត គម្រោងធនាគារអាហារសប្បុរសធម៌ ម៉េងលី ជេ. គួច ត្រូវបានធ្វើជាប្រចាំ យ៉ាងហោចណាស់១ដងក្នុង១ខែ ជាពិសេសនៅរៀងរាល់ថ្ងៃសីល។ ចាប់តាំងពីកកើតគម្រោងនេះមក អង្គការមូលនិធិ ម៉េងលី ជេ. គួច បានធ្វើគម្រោងនេះបានចំនួន ២៤១លើកមកហើយ ដោយមានអ្នកទទួលផលសរុបចំនួន៤៦,៨៧១គ្រួសារមកហើយ។