គម្រោងធនាគារឈាម ម៉េងលី ជេ. គួច

មូលនិធិ ម៉េងលី ជេ. គួច ចាប់ផ្តើមអនុវត្តគម្រោង ធនាគារឈាម ម៉េងលី ជេ. គួច លើកទី១ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣។ គម្រោងនេះមានគោលបំណងជួយសម្រួលការព្យាបាលជំងឺដល់ជនរងគ្រោះ និងការស្វះស្វែងរកធនធានទាំងខាងក្នុង និងក្រៅដើម្បីជួយស្រោចស្រង់ជីវិតអ្នកដែលកំពុងត្រូវការជំនួយបន្ទាន់។ រហូតមកដល់ពេល មូលនិធិ ម៉េងលី ជេ. គួច បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ប្រារព្ធធ្វើកម្មវិធី បរិច្ចាគឈាម បានចំនួន៣លើក ដោយមានអ្នកស្ម័គ្របរិច្ចាគឈាមក្នុងទិសដៅជួយសង្រ្គោះជីវិតមនុស្សបានចំនួន៣៩៧នាក់។