គម្រោងឆ្លើយតប​សង្រ្គោះបន្ទាន់​​ផ្នែកសុខភាព

​អង្គការ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​ចាប់ផ្តើម​គម្រោង​ឆ្លើយតប​សង្គ្រោះ​បន្ទាន់​ផ្នែក​សុខភាព​ ​លើក​ទី​១​ ​នៅ​ថ្ងៃ​ទី​១​០​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​២​។​ ​គម្រោង​នេះ​មាន​គោលបំណង​ ​ជួយ​លើក​ក​ម្ពស់​របៀបរស់នៅ​ប្រកបដោយ​សុខភាព​ល្អ​នៅ​ក្នុង​សហគមន៍​មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​ ​អង្គការ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​បាន​កំពុង​ធ្វើសកម្មភាព​ដោយ​ផ្សារភ្ជាប់​គំនិត​ផ្តួចផ្តើម​ផ្នែក​សុខភាព​ដើម្បី​ធានា​ថា​និស្សិត​ក្រីក្រ​ ​ស្ត្រី​ ​ចាស់ជរា​ ​កុមារ​កំព្រា​រ​ ​និង​ជន​ទីទ័លក្រ​មាន​ភាព​ងាយ​រងគ្រោះ​ខ្លាំង​ជាងគេ​ ​ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​សម្រាប់​ការ​ព្យាបាល​ជំងឺ​ ​និង​ការថែទាំ​ង​សុខភាព​បាន​ល្អ​ប្រសើរ​។​ ​នា​ពេល​កន្លងមក​នេះ​ ​អង្គការ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ការ​ឆ្លើយតប​ស​ង្រ្គោះ​បន្ទាន់​ផ្នែក​សុខភាព​ ​ដែល​ក្នុង​នោះ​អង្គការ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​បាន​ផ្តល់​ការ​គាំទ្រ​ក្នុង​ការ​ព្យាបាល​អ្នកជំងឺ​ប្រមាណ​ជាង​៤​៥​០​នាក់​ ​ដូចជា​អ្នក​ជំ​ម​ហារី​សុដន់​ ​អ្នក​ជំងឺបេះដូង​ ​អ្នកជំងឺ​ពកក​ ​អ្នកជំងឺ​ផ្នែក​រោគ​ស្រ្តី ​អ្នក​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។​ ​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​ជាង​នេះ​ ​ក្នុង​ខណៈ​ពេល​ទទួល​បាន​ព័ត៌មាន​ដ៏​សោកសង្រេង​នៃ​ការ​បាក់​រំលំ​អគារ​នៅ​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ ​កាលពី​ក្នុង​ខែ​មិថុនា​ ​ឆ្នាំ​២​០​១​៩​ ​អង្គការ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​ក៏បាន​សម្រេច​បរិច្ចាគ​ថវិកា​ចំនួន​១​០​,​០​០​០​ដុល្លារ​អាមេរិក​ ​តាមរយៈ​ខុទ្ធ​កាល័យ​នៃ​ទីស្តីការ​គណៈរដ្ឋ​ម​ន្រ្តី ​ដើម្បី​ជូន​ដល់​ក្រុម​គ្រួសារ​នៃ​ជនរងគ្រោះ​ទាំង​២​៨​នាក់​ផង​ដែរ​។​ ដោយឡែក​ ​នា​រសៀល​ថ្ងៃ​ទី​១​៧​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​០​ ​ក្រុម​ការងារ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​បាន​នាំ​យក​ថវិកា​ចំនួន​១​០​,​០​០​០​ដុល្លារ​ក្នុង​គោលបំណង​ដើម្បី​រួមចំណែក​ជួយ​ដល់​ក្រុម​គ្រួសារ​ជនរងគ្រោះ​ដែល​ជួប​នូវ​សោកនាដកម្ម​ដ៏​រន្ធត់​ ​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​៧​ជាន់​ ​ក្នុង​ខេត្ត​កែប​ ​កាលពី​ថ្ងៃ​ទី​០​៣​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​០​។​ ​ជាង​នេះ​ទៅទៀត​ ​រៀងរាល់​ខែ​ ​អង្គការ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​បាន​បរិច្ចាគ​ថវិកា​ចំនួន​២​០​០​០​ដុល្លារ​ក្នុង​១​ខែ​ ​ដែល​សរុប​ថវិកា​បរិច្ចាគ​នេះ​ស្មើ​និង​២​៤​,​០​០​០​ដុល្លារ​ជូន​ដល់​ក្រុម​គ្រូពេទ្យ​ផ្នែក​រថយន្ត​សង្គ្រោះ​បន្ទាន់​ ​ដែល​ប្រចាំការ​នៅ​ផ្លូវជាតិ​លេខ​៤​ ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​ ​និង​ការ​ចំណាយ​ប្រចាំថ្ងៃ​របស់​អង្គភាព​ផង​ដែរ​។