គម្រោងឆ្លើយតបសង្រ្គោះបន្ទាន់
ដើមឡើយគម្រោងនេះមានឈ្មោះថា គម្រោងសេវាសហគមន៍ ដែលត្រូវបានបង្កើតឡើងក្នុងអំឡុងឆ្នាំ២០០៤ ហើយនៅឆ្នាំ២០០៧ មូលនិធិ ម៉េងលី ជេ. គួច បានបរិច្ចាគថវិកាចំនួន ៥,០០០ដុល្លារដល់កាកបាតក្រហមកម្ពុជា ដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាជនក្រីក្រ និងគ្មានទីពឹង។ ចាប់តាំងពីបង្កើតគម្រោងនេះមក មូលនិធិ ម៉េងលី ជេ. គួច បានផ្តល់ជំនួយឆ្លើយតបដល់អ្នកទទួលផលសរុបចំនួន ៦,០៧៤នាក់ ក្នុងនោះដូចជា ការផ្តល់គ្រឿងឧបភោគ បរិភោគ សម្លៀកបំពាក់ ថ្នាំសង្កូវ ដល់ស្ត្រីមេម៉ាយ កុមារកំព្រា និងចាស់ជរា។