គម្រោងគ្លីនិកព្យាបាលចល័ត វេជ្ជបណ្ឌិត គួច
គម្រោងគ្លីនិកព្យាបាលចល័ត វេជ្ជបណ្ឌិត គួច ផ្តល់ជំនួយសុខាភិបាល និងការព្យាបាលជាមូលដ្ឋានដល់ជនរងគ្រោះ ឬអ្នកជំងឺ។ គម្រោងគ្លីនិកព្យាបាលចល័ត វេជ្ជបណ្ឌិត គួច នេះត្រូវបានបង្កើតឡើងដើម្បីជួយសហគមន៍ក្រីក្រ ដែលមានលទ្ធភាពតិចតួច ឬគ្មានលទ្ធភាពទទួលបានសេវាថែទាំសុខភាពដោយសារកង្វះខាតហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រ ធនធានមិនគ្រប់គ្រាន់ និងកម្មវិធីសុខភាពនៅមានកម្រិត និងខ្វះចំណេះដឹងផ្នែកវេជ្ជសាស្ត្រ។
ក្រុមការងារដែលអនុវត្តគម្រោងនេះ គឺមានវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា ដែលមានជំនាញ និងបទពិសោធន មានទំនាក់ទំនងល្អ និងការផ្តល់សេវាព្យាបាល ជូនអ្នកទទួលផលរបស់យើង។ ក្នុងករណីមានជំងឺធ្ងន់ធ្ងរហួសពីវិសាលភាព និងសមត្ថភាពរបស់គ្លីនិកព្យាបាលចល័ត វេជ្ជបណ្ឌិត គួច របស់យើង អ្នកជំងឺនឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យល្បីឈ្មោះក្នុងតំបន់ ដើម្បីស្វែងរកការព្យាបាលចាំបាច់។ ចាប់តាំងពីការចាប់ផ្តើមគម្រោងនេះ យើងបានអនុវត្តសកម្មភាពបានចំនួន៣៤ លើក ដោយផ្តល់សេវាកម្មដល់ប្រជាជនជាង ៤៥,១១៩ នាក់ ដែលរស់នៅតំបន់ដាច់ស្រយាល និងតំបន់ងាយរងគ្រោះក្នុងប្រទេសកម្ពុជា។