គម្រោងគំនិតផ្តួចផ្តើមអាជីវកម្មវៃឆ្លាត
មិនខុសគ្នានិងគម្រោង អំណោយសប្បុរសធម៌ នោះទេ គម្រោង គំនិតផ្តួចផ្តើមអាជីវកម្មវៃឆ្លាត ត្រូវបានបង្កើតឡើងនាចុងឆ្នាំ២០១៨ ហើយត្រូវបានអនុម័តជាផ្លូវការដោយលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក្នុងឆ្នាំ២០១៩នេះ។ គម្រោងនេះមានគោលបំណងសំខាន់ គឺលើកទឹកចិត្តយុវជនកម្ពុជា ក្នុងការប្រើប្រាស់សមត្ថភាពរបស់ខ្លួនបង្កើតនូវគំនិតថ្មីៗ ឬទេពកោសល្យក្នុងការធ្វើផែនការអាជីវកម្មលេចធ្លោ។
ក្នុងឆ្នាំ២០១៩ ដោយមើលឃើញពីគំនិតឆ្នៃប្រឌិតរបស់ក្រុមយុវជនសំរាមបឹងត្របែក លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈអង្គការមូលនិធិ ម៉េងលី ជេ. គួច បានឧបត្ថម្ភថវិកាចំនួន៥,០០០ដុល្លារអាមេរិក និងសម្ភារហាងកាហ្វេមួយចំនួនជូនក្រុមយុវជនសំរាម រួមមានដូចជា តុផ្តៅមានកញ្ចក់ពីលើចំនួន០២ តុឈើកិនមានថត២ចំនួន០២ កៅអីសាឡុងផ្តៅចំនួន០៨ ឡាបូលាងដៃចំនួន០២ ឡាបូលាងចានចំនួន០១ និងកែវក្រដាសមានគម្របចំនួន១៥០០កែវ។