គម្រោងគុណភាពបង្រៀន និងការសិក្សា
គម្រោងគុណភាពនៃការបង្រៀន និងការសិក្សាគឺជាគម្រោងអប់រំថ្មីមួយក្នុងចំណោមគម្រោងអប់រំថ្មីចំនួន៦ ដែលត្រូវបានរចនាឡើងដោយក្រុមការងាររបស់មូលនិធិ ម៉េងលី ជេ. គួច កាលពីដើមឆ្នាំ២០១៩ និងត្រូវបានអនុម័តជាផ្លូវការដោយ
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នាយកប្រតិបត្តិ នៃមូលនិធិ ម៉េងលី ជេ. គួច នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។ គម្រោងនេះមានគោលបំណងដើម្បីលើកទឹកចិត្តសិស្សានុសិស្ស និងកុមារនៅក្នុងសហគមន៍ឱ្យមានចិត្តចង់រៀន និងដើម្បីលើកកម្ពស់ប្រព័ន្ធអប់រំនៅកម្ពុជាធ្វើឱ្យប្រសើរឡើង។
ចាប់តាំងពីការបង្កើតគម្រោងនេះ មូលនិធិម៉េងលី ជេ. គួច បានធ្វើសកម្មភាពគម្រោងនេះដូចជាការផ្តល់កុំព្យូទ័រម៉ាស៊ីនបញ្ចាំង LCD ក្តារព័ត៌មាន កៅអីសិក្សា ឯកសណ្ឋានសិស្ស សម្ភារបង្រៀន សម្ភារការិយាល័យ សាងសង់បង្គន់អនាម័យ អណ្តូងទឹក អាងស្តុកទឹក សួនផ្កានៅក្នុងសាលារៀន ជាដើម ស្ថិតនៅក្នុងខេត្តកំពង់ចាម កំពង់ឆ្នាំង ពោធិសាត់ ព្រៃវែង ក្រចេះ កំពង់ធំ និងភ្នំពេញ។ រហូតមកដល់ពេលនេះ បានអនុវត្តបានចំនួន ៤២លើក និងមានអ្នកទទួលផលចំនួន ១០,៩០៩នាក់