គម្រោងកង់សម្រាប់ការអប់រំកុមារ

មូលនិធិ ម៉េងលី ជេ. គួច បានចាប់ផ្តើមអនុវត្តគម្រោងកង់សម្រាប់ការអប់រំកុមារដំបូងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧។ គម្រោងនេះផ្តោតលើការផ្តល់កង់ដល់កុមារ ឬសិស្សានុសិស្ស ដែលរងគ្រោះដោយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា និងការប្រឈមឧបសគ្គខ្លាំងក្នុងការសម្រេចគោលបំណងសិក្សារៀនសូត្រ ដោយសារតែឆ្ងាយពីសាលា និងការចំណាយពេលវេលាធ្វើដំណើរទៅសិក្សា។ រហូតមកដល់ពេលនេះ មានកុមារទទួលផលសរុបចំនួន៥៥២នាក់ ដោយក្នុងនោះមូលនិធិ ម៉េងលី ជេ. គួច បានចំណាយថវិកាចំនួន២៤,៨៤០ដុល្លារអាមេរិក ធ្វើសកម្មភាពគម្រោងកង់សម្រាប់អប់រំកុមារបានសរុបចំនួន១៣លើក។