អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

អនុប្រធានក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ាមានសញ្ជាតិខ្មែរអាមេរិកជាអ្នកឯកទេសអប់រំវេជ្ជបណ្ឌិតជនស្នេហាជាតិនិងជាសហគ្រិនមួយរូបបច្ចុប្បន្នគាត់ត្រូវគេស្គាល់ថាជាស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាលនិងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិនដែលជាស្ថាប័នផ្ដល់សេវាអប់រំឈានមុខគេនៅក្នុងប្រទេសកម្ពុជានិងមានបុត្រសម្ពន្ធគឺ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សាលារៀន អន្ដរទ្វីប អាមេរិកាំង(AISហើយលោកមានឯកទេសផ្នែកអប់រំនិងការអភិវឌ្ឍសហគមន៍ផងដែរ។ បច្ចុប្បន្ន អ្នកឧកញ៉ាមានតំណែងជា សមាជិកទីប្រឹក្សា និងជាសហអនុប្រធានក្រុមការងារផ្នែកអប់រំ នៃសភាពាណិជ្ជកម្មកម្ពុជា, ទីប្រឹក្សាកិត្តិយស នៃសមាគមសហគ្រិនស្រ្តីកម្ពុជា, សមាជិកក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព, សមាជិកស្ថាបនិក និងទីប្រឹក្សា នៃក្លិបអ្នកវិនិយោគកម្ពុជា, ទីប្រឹក្សាក្រុមប្រឹក្សាភិបាល នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា, ប្រធានស្ថាបនិកកិត្តិយស នៃសហព័ន្ធកីឡាល្បុក្កតោកម្ពុជា, ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន, ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងចាងហ្វាងនៃអឹម ជេ ឃ្យូ មេឌា ណេតវើក (MJQ Media Network) និងស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន អឹម ជេ ឃ្យូ ត្រាវែល។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួចម៉េងលីមានស្រុកកំណើតនៅខេត្តបាត់ដំបង។ អ្នកឧកញ៉ា បានសិក្សានៅសាកលវិទ្យាល័យ University of California at Berkeley សហរដ្ឋអាមេរិក ជាកន្លែងដែលលោកបានបញ្ចប់ការសិក្សាផ្នែក Pre-Med Studies នៅឆ្នាំ១៩៩១។ បន្ទាប់មកលោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Spartan Health Sciences នៃរដ្ឋNew Mexicoសហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៩៨ ដោយទទួលបានសញ្ញាបត្រវេជ្ជបណ្ឌិតវេជ្ជសាស្ត្រ ជំនាញវេជ្ជសាស្រ្តទូទៅ។ ក្នុងឆ្នាំ២០០៧ អ្នកឧកញ៉ា ទទួលបានសញ្ញាបត្រអនុបណ្ឌិត ផ្នែកសុខភាពសាធារណៈ ពីសាកលវិទ្យាល័យ Massachusetts ទីក្រុង Amherst សហរដ្ឋអាមេរិក។

  1. អ្នកឧកញ៉ា បានធ្វើការជាសាស្ត្រាចារ្យវិទ្យាសាស្រ្ត បង្រៀននៅដេប៉ាតឺម៉ង់ វិទ្យាសាស្ត្រស្តីពីរូបរាងកាយ និងជីវិត នៃមហាវិទ្យាល័យ Cleveland Chiropractic ក្នុងទីក្រុង Los Angeles រដ្ឋ California មុនពេលដែលអ្នកឧកញ៉ាវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញក្នុងឆ្នាំ២០០២ ក្នុងនាមជាពេទ្យស្ម័គ្រចិត្ត មានតួនាទីជាទីប្រឹក្សាយោបល់នៃគម្រោង សមាហរណកម្មការគ្រប់គ្រងជំងឺកុមារ (Integrated Management of Childhood Illness, IMCI) និងសុខភាពសាធារណៈរបស់អង្គការ ដៃគូដើម្បីអភិវឌ្ឍន៍ “Partners for Development” ដែលមានមូលដ្ឋាននៅរដ្ឋ Maryland សហរដ្ឋអាមេរិក។ ក្រោយមក អ្នកឧកញ៉ាបានកាន់តំណែងជាសាស្ត្រាចារ្យ ផ្នែកវិទ្យាសាស្ត្រសុខាភិបាល នៃមហាវិទ្យាល័យ គណិតសាស្រ្ត វិទ្យាសាស្រ្ត និងវិស្វកម្ម នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៤ ហើយលោកក៏ទទួលបានការតែងតាំងជា ស្ថាបនិកព្រឹទ្ធបុរស អនុប្រធានគណៈកម្មការអប់រំ និងក៏ជាសាស្រ្តាចារ្យ ផ្នែកសុខភាពសាធារណៈ នៃមហាវិទ្យាល័យសុខភាពសាធារណៈ នៅសាកលវិទ្យាល័យកម្ពុជា មុនពេលលោកបង្កើត ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នាឆ្នាំ២០០៥។

អ្នកឧកញ៉ាត្រូវគេទទួលស្គាល់ចំពោះការចូលរួមយ៉ាងសកម្មរបស់លោកក្នុងកិច្ចការងារមនុស្សធម៌ការអភិវឌ្ឍសហគមន៍ តាមរយៈការខិតខំប្រឹងប្រែងរបស់លោកក្នុងវិស័យអប់រំ វិស័យសុខាភិបាលនិងការបម្រើសេវាសង្គមក្នុងតួនាទីជានាយកប្រតិបត្តិនៃ មូលនិធិ ម៉េងលី ជេ. គួចដែលបង្កើតឡើងក្នុងឆ្នាំ២០០៥។

 

ពានរង្វាន់កិត្តិយសចុងក្រោយ ដែលអ្នកឧកញ៉ាទទួលបាន មានដូចខាងក្រោម៖
  • គ្រឿងឥស្សរិយយស «ជាតូបការ» ព្រះរាជទានដោយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ឆ្នាំ២០២៣
    • មេដាយកិត្តិយស ផ្ដល់ជូនដោយ បេសកកម្មបរទេសក្រុងប៉ារីស ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៣
    • មេដាយកិត្តយស ផ្ដល់ជូនដោយ រដ្ឋសភា ម៉ូណាកូ ប្រទេស ម៉ូណាកូ ឆ្នាំ២០២៣
    • មេដាយកិត្តិយស ខួបទីដប់ឆ្នាំនៃការសោយរាជ្យរបស់សម្ដេចប៉ាប ហ្វ្រង់ស៊ីស ប្រទានដោយ សម្ដេចប៉ាប ហ្វ្រង់ស៊ីស រាជធានី វ៉ាទីកង់ ឆ្នាំ២០២៣
    • ព្រះរាជប្រកាសនីយប័ត្រគណៈសង្ឃពុទ្ធសាសនាកម្ពុជា ផ្ដល់គរម្យ៍ងារជា បញ្ញាមេធាភិរ័ក្ខសេរី មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ឆ្នាំ២០២២
    • ព្រះរាជក្រឹត្យ ផ្ដល់គរមងារជា អ្នកឧកញ៉ា ព្រះរាជទានដោយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ឆ្នាំ២០២១
ស្នាដៃសៀវភៅ
ស្នាដៃនិពន្ធដោយអ្នកដទៃ