លោក សួង ចន្ថាត

សមាជិកក្រុមប្រឹក្សាភិបាល

​លោក​ ​សួង​ ​ចន្ថា​ត​ ​បាន​ចូល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​ក្នុង​ឆ្នាំ​ ​២​០​០​៥​ ​ជាម​ន្រ្តី​ផ្នែក​លក់​និង​ទី​ផ្សារ​។​ ​បន្ទាប់មក​លោក​ត្រូវ​បាន​តំ​ឡើង​តួនាទី​ ​ជា​ជំនួយ​ការ​អគ្គលេខាធិការ​សិក្សា​នៅ​ឆ្នាំ​ ​២​០​០​៩​ ​ប្រធាន​ប្រវត្តិ​សាលា​ ​និង​ជំនួយ​ការ​ប្រធាន​ការិយាល័យ​សិក្សា​នៅ​ឆ្នាំ​ ​២​០​០​៩​ ​ស្មៀន​ជាន់ខ្ពស់​ឆ្នាំ​ ​២​០​១​៦​ ​និង​ជំនួយ​ការ​ផ្ទាល់ខ្លួន​ដល់​ស្ថាបនិក​ប្រធាន​និង​នាយក​ប្រតិបត្តិ​នៅ​ឆ្នាំ​ ​២​០​១​៧។​

​ជាមួយនឹង​ចំណេះ​ដឹង​ ​បទពិសោធន៍​ ​និង​ភាព​ល្អិតល្អន់​ ​គាត់​បាន​តំ​ឡើង​តួនាទី​ ​ជានា​យក​រង​ប្រតិបត្ដិ​ប្រតិការ​នៅ​ឆ្នាំ​ ​២​០​១​៨​។​ ​បច្ចុប្បន្ន​ ​លោក​​​មាន​តួនាទី​ជា​ ​ជំនួយ​ការ​ផ្ទាល់​ ​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​ ​សម្រាប់​ប្រតិបត្តិការ​ ​ដែល​តួនាទី​នេះ​ ​គឺ​ស្មើនឹង​ ​នាយក​ប្រតិបត្តិការ​។​ ​លោក​ក៏​ទទួលខុសត្រូវ​លើ​ការងារ​ច្បាប់​ ​ការដោះស្រាយបញ្ហា​ ​និង​វិវាទ​របស់​បុគ្គលិក​ផង​ដែរ​។​

​លោក​បាន​ទទួល​បរិញ្ញាបត្រ​រដ្ឋបាល​អាជីវកម្ម​ ​ផ្នែក​គណនេយ្យ​នៅ​ឆ្នាំ​ ​២​០​០​៧​ ​និង​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជាច្រើន​អំពី​សេវាកម្ម​អតិថិជន​ ​ទី​ផ្សារ​យុទ្ធ​សា​ស្រ្ត​រដ្ឋបាល​ហិរញ្ញវត្ថុ​ ​និង​ធនាគារ​៕