កញ្ញា ប៉ូ ចន្ថន

អ្នកសម្របសម្រួលគម្រោង

កញ្ញា ប៉ូ ចន្ថន បានចូលបម្រើការងារនៅមូលនិធិ ម៉េងលី ជេ. គួច នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ មានតួនាទីជាអ្នកសម្របសម្រួលគម្រោង រហូតដល់បច្ចុប្បន្ននេះ។

ជាមួយនឹងចំណេះដឹង បទពិសោធន៍ ដែលកញ្ញាមាននោះគឺដូចជា ការរៀបចំកម្មវិធីសប្បុរសធម៌នានា ការទំនាក់ទំនងជាមួយសហគមន៍ និងអាជ្ញាធរ ការចងក្រងសហគមន៍សន្សំប្រាក់ និងធ្លាប់ធ្វើជាប្រធានសហគមន៍សន្សំប្រាក់ មានរយៈពេល៤ឆ្នាំ។

កញ្ញា ប៉ូ ចន្ថន បានទទួលបរិញ្ញាបត្រកសិកម្ម ជំនាញ វិទ្យាសាស្រ្តកសិកម្ម ឆ្នាំ២០១៣ និងបរិញ្ញាបត្ររង ជំនាញ អក្សរសាស្រ្តអង់គ្លេស ឆ្នាំ២០១៥ និងបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាល ផ្នែកភាពជាអ្នកដឹងនាំ ជំនាញទំនាក់ទំនង និងជំនាញសម្របសម្រួលផងដែរ។

អ៊ីម៉ែល៖ chantho.po@mjqfoundation.org
លេខទូរសព្ទ៖ 093 748 782