លោក ហង្ស ពិសិដ្ឋ

សមាជិកក្រុមប្រឹក្សាភិបាល

​លោក​ ​ហង្ស​ ​ពិសិដ្ឋ​ ​បាន​ចូល​បម្រើ​ការ​ក្នុង​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​នៅដើម​ឆ្នាំ​២​០​១​៨​ ​ជានា​យក​រង​ផ្នែក​ប្រតិបត្តិការ​។​ ​ក្រោយមក​ ​ក្នុង​ខែ​មិថុនា​ ​ឆ្នាំ​២​០​១​៨​ ​គាត់​ត្រូវ​បាន​ដំឡើង​តំណែង​ជា​ជំនួយ​ការ​ផ្ទាល់​ ​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​។

​ ​មុន​ពេល​ចូល​បម្រើ​ការ​នៅ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​លោក​បាន​ធ្វើការងារ​មួយ​ចំនួន​ដូចជា​ ​គ្រូបង្រៀន​វិទ្យាល័យ​ ​សាស្ត្រាចារ្យ​ ​អ្នកនិពន្ធ​ ​និង​បកប្រែ​ ​ហើយ​ចុងក្រោយ​គឺ​ធ្វើការ​ជា​ប្រធាន​គ្រប់គ្រង​គម្រោង​ស្រាវជ្រាវ​ ​តាមដាន​ ​និង​វាយ​តម្លៃ​ ​នៃ​អង្គការ​អន្តរជាតិ​ ​និង​អង្គការ​ជាតិ​អស់​រយៈពេល​ប្រាំ​ឆ្នាំ​។​ ​លោក​ក៏បាន​បោះពុម្ព​អត្ថបទ​ ​និង​របាយការណ៍​ស្រាវជ្រាវ​អប់រំ​មួយ​ចំនួន​ផង​ដែរ​។​

​លោក​ ​ហង្ស​ ​ពិសិដ្ឋ​ ​បាន​បញ្ចប់​បរិញ្ញាបត្រ​ជាន់ខ្ពស់​អប់រំ​ ​ជំនាញការ​គ្រប់គ្រង​ ​និង​ផែន​ការអប់រំ​ ​ពី​សាកលវិទ្យាល័យ​ ​ភូមិន្ទ​ភ្នំពេញ​ ​ក្នុង​ឆ្នាំ​២​០​១​១​។​ ​លោក​ក៏បាន​បញ្ចប់​សញ្ញាបត្រ​ ​គ្រូបង្រៀន​ក​ម្រិ​ត​ឧត្ដម​ ​ឯកទេស​ភាសាខ្មែរ​-​អង់គ្លេស​ ​ពី​វិទ្យាស្ថាន​ជាតិ​អប់រំ​ ​ក្នុង​ឆ្នាំ​២​០​០​៥​ ​និង​បរិញ្ញាបត្រ​ ​អក្សរ​សា​ស្រ្ត​ខ្មែរ​ ​ពី​សាកលវិទ្យាល័យ​ ​ភូមិន្ទ​ភ្នំពេញ​ ​ក្នុង​ឆ្នាំ​២​០​០​៤​។​ ​លោក​​​មាន​ជំនាញ​ឯកទេស​លើ​ការ​រៀបចំផែនការ​អប់រំ​ ​ការ​វិភាគ​គោល​នយោបាយ​អប់រំ​ ​ការ​តាមដាន​ ​និង​វាយ​តម្លៃ​គម្រោង​អប់រំ​ ​វិធី​សា​ស្រ្ត​ស្រាវជ្រាវ​ ​និង​កម្ម​វិធិ​កុំព្យូទ័រ​សម្រាប់​ការ​វិភាគ​ទិន្នន័យ​ផង​ដែរ​។