
លោក សួង ចន្ថាត
សមាជិកក្រុមប្រឹក្សាភិបាល
លោក សួង ចន្ថាត បានចូលបម្រើការងារនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក្នុងឆ្នាំ ២០០៥ ជាមន្រ្តីផ្នែកលក់និងទីផ្សារ។ បន្ទាប់មកលោកត្រូវបានតំឡើងតួនាទី ជាជំនួយការអគ្គលេខាធិការសិក្សានៅឆ្នាំ ២០០៩ ប្រធានប្រវត្តិសាលា និងជំនួយការប្រធានការិយាល័យសិក្សានៅឆ្នាំ ២០០៩ ស្មៀនជាន់ខ្ពស់ឆ្នាំ ២០១៦ និងជំនួយការផ្ទាល់ខ្លួនដល់ស្ថាបនិកប្រធាននិងនាយកប្រតិបត្តិនៅឆ្នាំ ២០១៧។ ជាមួយនឹងចំណេះដឹង បទពិសោធន៍ និងភាពល្អិតល្អន់ គាត់បានតំឡើងតួនាទី ជានាយករងប្រតិបត្ដិប្រតិការនៅឆ្នាំ ២០១៨។ បច្ចុប្បន្ន លោកមានតួនាទីជា ជំនួយការផ្ទាល់ ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ សម្រាប់ប្រតិបត្តិការ ដែលតួនាទីនេះ គឺស្មើនឹង នាយកប្រតិបត្តិការ។ លោកក៏ទទួលខុសត្រូវលើការងារច្បាប់ ការដោះស្រាយបញ្ហា និងវិវាទរបស់បុគ្គលិកផងដែរ។ លោកបានទទួលបរិញ្ញាបត្ររដ្ឋបាលអាជីវកម្ម ផ្នែកគណនេយ្យនៅឆ្នាំ ២០០៧ និងបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនអំពីសេវាកម្មអតិថិជន ទីផ្សារយុទ្ធសាស្រ្តរដ្ឋបាលហិរញ្ញវត្ថុ និងធនាគារ៕