
លោក សាយ ភិរម្យ
សមាជិកក្រុមប្រឹក្សាភិបាល
លោក សាយ ភិរម្យ ជំនួយការផ្ទាល់ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ ជាមួយមុខតំណែងនេះ លោកសម្របសម្រួលប្រតិបត្តិការមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដោយធ្វើការសហការជាមួយប្រធានសាលាទាំងពីរនោះ។ លោកជាអ្នករបាយការណ៍ផ្ទាល់នូវរាល់បញ្ហាទាំងអស់ទៅកាន់ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ។ លើសពីនេះទៅទៀត លោកក៏ជាអ្នកធ្វើការយ៉ាងជិតស្និទ្ធជាមួយមូលនិធិ ម៉េងលី ជេ. គួច ដើម្បីធ្វើកិច្ចការសប្បុរសធម៌សម្រាប់សង្គមជាតិ។ លោក សាយ ភិរម្យ បានចូលបម្រើការងារនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ ក្នុងតួនាទីជាគ្រូបង្រៀនភាសាអង់គ្លេស នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ។ លោកត្រូវបានគណៈគ្រប់គ្រងក្រុមហ៊ុនដំឡើងតួនាទីទៅជាមន្រ្ដីប្រតិបត្ដិការ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦។ ដោយសារការយកចិត្តទុកដាក់ ស្រឡាញ់ការងារ ការប្តេជ្ញាចិត្ត និងភាពឧស្សាហ៍ព្យាយាមរបស់លោកក្នុងការបំពេញការងារ លោកត្រូវបានគណៈគ្រប់គ្រងក្រុមហ៊ុនដំឡើងតួនាទីជាបន្តបន្ទាប់ដូចជា ពីមន្រ្ដីប្រតិបត្ដិការ ទៅជានាយករងប្រតិបត្តិការ ពីនាយករងប្រតិបត្តិការ ទៅជាអគ្គនាយករងប្រតិបត្តិការ និងផ្លាស់ប្ដូរតួនាទីពីអគ្គនាយករងប្រតិបត្តិការ ទៅជាអគ្គនាយករងអប់រំ។ ដោយសារភាពរីកចម្រើនរបស់ក្រុមហ៊ុន និងមានការផ្លាស់ប្តូររចនាសម្ព័ន្ធក្នុងការគ្រប់គ្រងថ្មីចាំបាច់ទៅតាមសម័យកាលបច្ចុប្បន្ននេះ លោក សាយ ភិរម្យ ត្រូវបានតែងតាំងជាជំនួយការផ្ទាល់ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ។ លោក សាយ ភិរម្យ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកអប់រំ ពីវិទ្យាស្ថានភាសាបរទេស(IFL) លើមុខជំនាញបង្រៀនភាសាអង់គ្លេសជាភាសាបរទេស ឬហៅជាភាសាអង់គ្លេសថា TEFL ក្នុងឆ្នាំ២០១៣។ លោកបានទទួលរង្វាន់ជាគ្រូដែលមានភាពស្មោះត្រង់បំផុត គ្រូនិទ្ទេសល្អ (Grade A) និងត្រូវបានជ្រើសរើសជាប់ជាគ្រូឆ្នើមមួយរូប ក្នុងកំឡុងពេលដែលលោកបង្រៀនភាសាអង់គ្លេស នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ។