លោក ចូវ វុទ្ធី

សមាជិកក្រុមប្រឹក្សាភិបាល

លោក​ ចូ​វ​ ​វុទ្ធី​ ​គឺជា​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​ ​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​ដែល​មាន​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ​ ​និង​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​។​ ​លោក​ ចូ​វ​ ​វុទ្ធី​ ​កើត​នៅ​ឆ្នាំ​ ​១​៩​៦​៥​ ​ក្នុង​ខេត្ត​បាត់​ដំបង​ ​ប្រទេស​កម្ពុជា​។​ ​លោក​បាន​ប្ដូរ​ទីលំនៅ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ ​បាន​ធំធាត់​ឡើង​ក៏ដូចជា​បាន​សិក្សា​នៅ​ទីនោះ​។​ ​លោក​បាន​បញ្ចប់​ថ្នាក់​ទី​៧​ ​នៅ​សាលា​មជ្ឈិម​ ​ប្រទេស​កម្ពុជា​ ​ក្នុង​ឆ្នាំ​១​៩​៧​៥​ ​និង​បាន​បន្ត​ការសិក្សា​ដោយ​បាន​បញ្ចប់​សញ្ញាបត្រ​ពី​ ​T​rum​an​ ​Community College​ ​រដ្ឋ​ឈី​កា​ហ្គោ ​សហរដ្ឋអាមេរិក​ ​ក្នុង​ឆ្នាំ​ ​១​៩​៨​៣​។​

​ក្រៅពី​ជា​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​ ​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​ចាប់តាំង​ពី​ឆ្នាំ​ ​២​០​១​៧​ ​មក​ ​លោក​ ចូ​វ​ ​វុទ្ធី​ ​ក៏​ជាស​ហ​ម្ចាស់​កម្ម​សិទ្ធ​នៃ​ 98 ​Cent​+ ​Outlet​ ​ក្នុង​រដ្ឋ​កា​លី​ហ្វ័​រ​ញ៉ា ​សហរដ្ឋអាមេរិក​ចាប់តាំង​ពី​ឆ្នាំ​ ​២​០​០​៥​ ​និង​ក៏​ជា​ម្ចាស់​កម្ម​សិទ្ធ​នៃ​ ​Royal​ ​Do​nuts​ ​ក្នុង​រដ្ឋ​កា​លី​ហ្វ័​រ​ញ៉ា ​ចាប់តាំង​ពី​ឆ្នាំ​១​៩​៩​៥​។​ ​លោក​ក៏​ធ្លាប់ធ្វើ​ជា​ម្ចាស់​រោងចក្រ​ស​ម្លៀ​ក​បំពាក់​ ​A​ & Q ​និង​ក៏​ធ្លាប់ធ្វើ​ជា​អ្នក​ច្នៃពេជ្រ​ចាប់ពី​ឆ្នាំ​ ​១​៩​៩​១​ ​ដល់​ឆ្នាំ​ ​១​៩​៩​៤​ ​និង​ជា​អ្នក​ច្នៃពេជ្រ​នៅ​ក្រុមហ៊ុន​ ​Goldsmith​ ​at​ ORO ​America​ ​Co​., ​ក្នុង​ក្រុង​ឡូស​អាន​ជឺ​ឡេ​ស​ ​រដ្ឋ​កា​លី​ហ្វ័​រ​ញ៉ា ​សហរដ្ឋអាមេរិក​ ​ចាប់ពី​ឆ្នាំ​ ​១​៩​៨​៧​ ​ដល់​ឆ្នាំ​ ​១​៩​៩​១​។​ ​លោក​ ចូ​វ​ ​វុទ្ធី​ ​ចេះ​ប្រើប្រាស់​ភាសា​អង់គ្លេស​ ​និង​ខ្មែរ​យ៉ាង​ស្ទាត់ជំនាញ​។​ ​លោក​ក៏​អាច​និយាយ​ភាសា​ចិន​ ​និង​អេស្ប៉ា​ញ​បាន​ផង​ដែរ​។