លោក គួច អាឡិច

សមាជិកក្រុមប្រឹក្សាភិបាល

​លោក​ គួ​ច​ ​អា​ឡិច​ ​ជា​មន្ត្រី​ទំនាក់ទំនង​មូលនិធិ​ ​និង​ជា​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​ ​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​ដែល​មាន​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ​ ​និង​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​។​

​លោក​ គួ​ច​ ​អា​ឡិច​ ​កើត​នៅ​ក្នុង​ឆ្នាំ​ ​១​៩​៦​៧​ ​នៅ​ទីរួមខេត្ត​ ​បាត់​ដំបង​ ​ប្រទេស​កម្ពុជា​។​ ​ក្រោយមក​គាត់​បាន​ទៅ​រស់នៅ​ ​និង​បញ្ចា​ប់​ការសិក្សា​នៅ​សហរដ្ឋអាមេរិក​។​ ​សព្វថ្ងៃ​លោក​រស់នៅ​ ​និង​បម្រើ​ការងារ​នៅ​ឯ​សហរដ្ឋអាមេរិក​។​ ​លោក​ គួ​ច​ ​អា​ឡិច​ ​មាន​បទ​ពិសោធ​ជាច្រើន​ដូចជា​ ​អ្នកគ្រប់គ្រង​រោងចក្រ​ ​ស​ម្លៀ​ក​បំពាក់​ ​មជ្ឈមណ្ឌល​ទិញ​ទំនិញ​ ​និង​ហាង​លក់ទំនិញ​ផ្សេងៗ​ ​។​ ​នៅ​ក្នុង​ឆ្នាំ​១​៩​៨​៩​ ​លោក​ គួ​ច​ ​អា​ឡិច​ ​បាន​បញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ​ ​Trade​ ​Technical​ ​College​ ​នៅ​ទីក្រុង​ឡូស​អាន​ជឺ​លេស​ ​រដ្ឋ​កា​លី​ហ្វ័​រ​ញ៉ា ​សហរដ្ឋអាមេរិក​។​ ​លោក​​​មាន​អាជ្ញា​ប​ណ្ណ​អ្នកគ្រប់គ្រង​ផ្នែក​ចំណីអាហារ​អាជីព​ ​ដែល​ទទួលស្គាល់​ដោយ​ ​National​ ​Assessment​ ​Institute​s ​ក្រុង​ឡូស​អាន​ជឺ​លេស​ ​រដ្ឋ​កា​លី​ហ្វ័​រ​ញ៉ា ​សហរដ្ឋអាមេរិក​។​ ​សព្វថ្ងៃ​គាត់​គឺជា​ម្ចាស់​ហាង​ 99 ​Cent​ ​Outlet​ ​និង​ហាង​លក់ទំនិញ​រាយ​ ​នៅ​ក្នុង​ទីក្រុង​ឡូស​អាន​ជឺ​លេស​ ​រដ្ឋ​កា​លី​ហ្វ័​រ​ញ៉ា ​សហរដ្ឋអាមេរិក​។​

​មុន​ពេល​ចូល​បម្រើ​ការ​ក្នុង​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​លោក​ គួ​ច​ ​អា​ឡិច​ ​ធ្លាប់​បម្រើ​ការ​ជា​អ្នកឯកទេស​ផ្នែក​កែច្នៃ​មាស​របស់​ក្រុមហ៊ុន​ ​Chain​ ​and​ C​ham​ ​Co​., ​L​t​d​ ​នៅ​ក្នុង​ទីក្រុង​ឡូស​អាន​ជឺ​លេស​ ​រដ្ឋ​កា​លី​ហ្វ័​រ​ញ៉ា ​សហរដ្ឋអាមេរិក​។​ ​នៅ​ក្នុង​ឆ្នាំ​១​៩​៩​១​ ​លោក​បាន​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន​រួម​មាន​ ​A​ & Q ​Fashion​, ​Don​u​t​ ​King​, ​Super​ ​Me​r​cad​o S​an​ ​Car​l​os, ​Daily​ ​Don​u​t​ ​និង​ 99 ​Cent​ ​Outlet​។​ ​មិន​ត្រឹមតែ​ប៉ុន​នោះ​ ​គាត់​ក៏​ជាស​ហ​ម្ចាស់​កម្ម​សិទ្ធ​ហាង​ជាច្រើន​រួម​មាន​ ​House​ O​f​ ​do​nuts​ ​និង​ S & ​A​ ​One​ ​Dollar​ ​Store​ ​ក្នុង​សហរដ្ឋអាមេរិក​។​ ​ក្រៅពី​នេះ​ ​លោក​ក៏​ជា​សមាជិក​នៃ​គណៈកម្មការ​សភា​គណបក្ស​សាធារណរដ្ឋ​ ​នៃ​រដ្ឋ​វ៉ា​ស៊ីង​តុ​ន​ ​ឌី​សី​ ​សហរដ្ឋអាមេរិក​ ​ចាប់ពី​ឆ្នាំ​ ​២​០​០​៦​ ​និង​ជា​សមាជិក​នៃ​សភា​ពាណិជ្ជកម្ម​រដ្ឋ​កា​លី​ហ្វ័​រ​ញ៉ា ​សហរដ្ឋអាមេរិក​ ​ចាប់ពី​ឆ្នាំ​ ​១​៩​៩​៣​ ​មក។