លោក គួច ផល

ប្រធានក្រុមប្រឹក្សាភិបាល

​លោក​ គួ​ច​ ​ផល​ ​គឺជា​មន្ត្រី​ទំនាក់ទំនង​សាធារណៈ​របស់​ក្រុមហ៊ុន​ ​និង​ជា​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​ ​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​ដែល​មាន​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ​ ​និង​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​។​ ​ជា​កូនច្បង​ក្នុងចំណោម​បងប្អូន​ប្រាំ​បី​នាក់​ ​លោក​ គួ​ច​ ​ផល​ ​កើត​នៅ​ខែ​មេសា​ ​ឆ្នាំ​១​៩​៦​៤​ ​ខេត្ត​បាត់​ដំបង​ ​ប្រទេស​កម្ពុជា​។​ ​ដូចជា​ប្រជាជន​កម្ពុជា​ដទៃទៀត​ដែរ​ ​លោក​ គួ​ច​ ​ផល​ ​បាន​ឆ្លងកាត់​កុមារភាព​ ​និង​យុវភាព​ក្នុង​របប​ ប៉ុ​ល​ ​ព​ត​ ​មុន​ពេល​ដែល​លោក​ ​និង​ក្រុម​គ្រួសារ​បាន​ទៅ​រស់នៅ​លើទឹក​ដី​សហរដ្ឋអាមេរិក​ក្នុង​ខែ​មេសា​ ​ឆ្នាំ​១​៩​៨​៤​។​​មុន​ពេល​ដែល​លោក​ចាកចេញ​ទៅ​សហរដ្ឋអាមេរិក​ក្នុង​ខែ​មេសា​ ​ឆ្នាំ​ ​១​៩​៨​៤​ ​លោក​ គួ​ច​ ​ផល​ ​ធ្លាប់​ប្រកបរបរ​អាជីវកម្ម​ ​ក៏ដូចជា​ធ្វើការ​ ​និង​ការងារ​ស​័្ម​គ្រ​ចិត្តជា​ច្រើន​។​ ​នៅពេលដែល​កំពុង​សិក្សា​នៅ​វិទ្យាល័យ​ក្នុង​ខេត្ត​បាត់​ដំបង​ ​លោក​ គួ​ច​ ​ផល​ ​បាន​បង្កើត​អាជីវកម្ម​មួយ​គឺ​ការ​នាំ​ទំនិញ​ចូល​មកពី​ប្រទេស​ថៃ​មកល​ក់​នៅ​ស្រុកកំណើត​ ​និង​រាជធានី​ភ្នំពេញ​។​ ​ក្រោយមក​ទៀត​ ​នៅ​ជំរំជនភៀសខ្លួន​ ​ខាវ​អី​ដាង​ ​នៅ​ក្នុង​ខែ​ឧសភា​ ​ឆ្នាំ​១​៩​៨​២​ ​លោក​បាន​ធ្វើការ​នៅ​មណ្ឌល​ជួយសង្គ្រោះ​អន្តរជាតិ​ (​International​ ​Rescue​ ​Center​, ​I​RC) ​ជា​ជំនួយ​ការ​មន្ទីរ​ពិសោធន៍​ផ្នែក​វិភាគ​ទឹកនោម​ ​ប៉ា​រ៉ា​ស៊ី​ត​វិទ្យា​ ​និង​មីក្រូទស្សន៍​។​

​លោក​ធ្វើការ​នៅ​មណ្ឌល​ជួយសង្គ្រោះ​អន្តរជាតិ​រហូតដល់​ខែ​មេសា​ ​ឆ្នាំ​១​៩​៨​៣​ ​ហើយ​ក្នុង​ខែ​មេសា​ដដែល​នោះ​ដែរ​ ​លោក​ទទួល​បានការ​ងារ​របស់​រដ្ឋាភិបាល​អាមេរិក​ ​ជា​អ្នក​បក​ប្រែភាសា​របស់​ទីភ្នាក់ងារ​អ្នក​ស​័្ម​គ្រ​ចិត្ត​ (J​V​A​) ​រយៈពេល​ប្រាំមួយ​ខែ​។​ ​នៅ​ក្នុង​ខែ​តុលា​ ​ឆ្នាំ​១​៩​៨​៣​ ​គ្រួសារ​ប​ស់​លោក​ ​ផល​ គួ​ច​ ​បាន​ជាប់ការ​សម្ភាស​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ ​និង​បាន​ផ្ទេរ​មក​រស់នៅ​ជំរំបណ្ដោះអាសន្ន​ឈុន​បុរី​ប្រហែល​ពីរ​ស​ប្ដាហ៍ ​មុន​ពេល​ដែល​ផ្ទេរ​ទៅកាន់​ជំរំជនភៀសខ្លួន​ក្នុង​ប្រទេស​ហ្វីលីពីន​ដែល​មានឈ្មោះ​ថា​ ​P​NRC ​Philippine​ ​Refugee​ ​Center​។​ ​រយៈពេល​ប្រាំមួយ​ខែ​នៅ​ជំរំជនភៀសខ្លួន​សា​អាន​ ​បា​ត៉ា​អាន​ ​ប្រទេស​ហ្វីលីពីន​ ​លោក​បាន​ធ្វើការងារ​ស្ម័គ្រចិត្ត​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ ​និង​អ្នក​បកប្រែ​តម្រង់​ទិស​វប្បធម៌​សម្រាប់​ជនភៀសខ្លួន​ថ្មី​ ​ជា​តួនាទី​មួយ​ដែលគេ​គោរព​រាប់អាន​បំផុត​ក្នុង​ជំរំជនភៀសខ្លួន​ ​។​

​ក្រោយ​ពី​បាន​មក​រស់នៅ​ទឹកដី​សហរដ្ឋអាមេរិក​ ​លោក​ គួ​ច​ ​ផល​ ​បាន​សិក្សា​នៅ​មហាវិទ្យាល័យ​ ​Sour​h​land​ ​College​ ​ក្នុង​ក្រុង​ឡូស​អាន​ជឺ​ឡេ​ស​ ​និង​បញ្ចប់​ការសិក្សា​ ​ទទួល​បាន​សញ្ញាបត្រ​ ​លេខាធិការ​ផ្នែក​ច្បាប់​ក្នុង​ឆ្នាំ​១​៩​៨​៥​។​ ​លោក​ ​ផល​ គួ​ច​ ​បាន​ប្រឡងជាប់​សញ្ញាបត្រ​ដែល​មាន​តម្លៃ​ស្មើ​សញ្ញាបត្រ​វិទ្យាល័យ​ក្នុង​ខែកញ្ញា​ ​ឆ្នាំ​១​៩​៨​៥​ ​និង​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ​ ​L​os ​Angel​e​s ​Trade​ ​College​ ​និង​បាន​បញ្ចប់​បរិញ្ញាបត្រ​រង​ផ្នែក​បច្ចេកវិទ្យា​វិស្វកម្ម​អេ​ឡិច​ត្រូនិ​ច​នៅ​ក្នុង​ខែ​មិថុនា​ ​ឆ្នាំ​១​៩​៨​៧​។​

​ក្រោយ​បញ្ចប់​ការសិក្សា​ ​លោក​ គួ​ច​ ​ផល​ ​បាន​ធ្វើការ​ជា​អ្នកបច្ចេកទេស​ផ្នែក​អេ​ឡិច​ត្រូនិ​ច​ក្នុង​ក្រុមហ៊ុន​ Q-​t​e​c​h​ ​Corporation​។​ ​ក្រោយមក​ ​នៅ​ក្នុង​ខែ​មិថុនា​ ​ឆ្នាំ​១​៩​៨​៩​ ​លោក​ក៏បាន​ផ្លាស់ប្តូរ​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន​ ​T​e​l​e​d​y​n​e​ ​Control​ ​ជា​អ្នកធ្វើ​តេ​ស្ត​ ​និង​ជួសជុល​ទិន្នន័យ​ហោះហើរ​ ​និង​ប្រអប់​ខ្មៅ​ទាំងអស់​រយៈពេល​ប្រាំ​ឆ្នាំ​ ​មុន​ពេល​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន​ក្នុង​ឆ្នាំ​១​៩​៩​៣​ ​ដល់​បច្ចុប្បន្ន​ ​ប៉ុន្តែ​លោក​ ​ផល​ គួ​ច​ ​បាន​បន្ត​ធ្វើការ​នៅ​ក្រុមហ៊ុន​ ​T​e​l​e​d​y​n​e​ ​Control​ ​រហូតដល់​ឆ្នាំ​១​៩​៩​៤​៕