កញ្ញា ស្រេង លាភា

សមាជិកក្រុមប្រឹក្សាភិបាល

​កញ្ញា​ ​ស្រេង​ ​លា​ភា​ ​មាន​តួនាទី​ជា​ ​លេខា​ធិ​ការប្រតិបត្តិ​ ​នៃ​ការិយាល័យ​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​ ​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​។​ ​កញ្ញា​ជា​អ្នកដឹកនាំ​ក្រុម​លេខាធិការ​ ​ក្នុង​ការ​អនុ​វត្តប្រតិបត្តិ​ការងារ​ទូទៅ​ក្នុង​ការិយាល័យ​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​។​ ​ក្នុងនាម​ជា​លេខា​ធិ​ការប្រតិបត្តិ​ ​នាង​មាន​តួនាទី​សំខាន់​ក្នុង​ការ​ផ្តល់​ការ​ជួយ​គាំទ្រ​ការងារ​រ​ដ្ន​បាល​ ​និង​ការងារ​ហិរញ្ញវត្ថុ​ទូទៅ​ដោយ​ផ្ទាល់​ដល់​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​ ​ព្រមទាំង​ក្រុមប្រឹក្សា​ភិ​បាល​។​ ​នាង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​ ​និង​ចូលរួម​ក្នុង​ដំណើរការ​នៃ​ការ​ស​ម្រ​ច​ចិត្ត​ក្នុង​កិច្ច​ការប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​។​ ​ដោយហេតុ​នេះ​ ​នាង​ដើរ​តួនាទី​យ៉ាងសំខាន់​ ​ក្នុង​ការចូលរួម​ចំណែក​ដើម្បី​ជំរុញ​ការ​ជោគជ័យ​នៃ​ប្រតិបត្តិការ​ទូទៅ​របស់​ក្រុមហ៊ុន​។​

​កញ្ញា​ ​បាន​ចូល​ប​ម្រី​ការងារ​ក្នុង​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​ដែល​មាន​តួនាទី​ជា​ ​ជំនួយ​ការ​ម​ន្រ្តី​រដ្ឋបាល​ ​ក្នុង​ខែ​សីហា​ ​ឆ្នាំ​២​០​១​១​។​ ​នៅ​ខែ​មេសា​ ​ឆ្នាំ​២​០​១​៣​ ​នាង​ត្រូវ​បាន​តំ​ឡើង​តួនាទី​ជា​ ​លេខាធិការ​ ​ការិយាល័យ​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​ ​ហើយ​នៅ​ក្នុង​ឆ្នាំ​ដដែល​ ​នាង​ក៏​ត្រូវ​បាន​តំ​ឡើង​តួនាទី​ជា​ ​លេខា​ធិ​ការប្រតិបត្តិ​ ​ការិយាល័យ​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​។​

​កញ្ញា​ ​ស្រេង​ ​លា​ភា​ ​បាន​បញ្ចប់​ការសិក្សា​នៅ​សាល​ក​វិទ្យាល័យ​ ​ភូមិន្ទ​នីតិ​សា​ស្រ្ត ​និង​វិទ្យា​សា​ស្រ្ត​សេដ្ឋកិច្ច​ ​ក្នុង​ឆ្នាំ​២​០​០​៩​ ​ផ្នែក​សេដ្ឋកិច្ច​អភិវឌ្ឍន៍​។​ ​នាង​កើត​ ​និង​ធំធាត់​ឡើង​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ ​និង​បាន​បញ្ចា​ប់​សញ្ញាបត្រមធ្យមសិក្សា​ទុតិយ​ភូមិ​នៅ​ឆ្នាំ​២​០​០​៦​ ​នៅ​ទីនោះ​ផង​ដែរ។