លោក វង្ស សុវណ្ណារ័ត្ន

មានតួនាទីជានាយករដ្ឋបាល

ចំពោះ​តួនាទីនេះ លោកមានភារកិច្ចក្នុងការគ្រប់គ្រងដោយផ្ទាល់ទៅលើ​មុខ​ងារ​ និងសេវាកម្មនានា នៅក្នុងផ្នែករដ្ឋបាលទាំងមូល​ ដែល​នៅ​ក្នុង​នោះ​រួមមាន ការិយាល័យ​រដ្ឋបាល ​ការិយាល័យផ្តល់ព័ត៌មាន​ និងមជ្ឈមណ្ឌលបណ្ណសារដ្ឋាន ផង​ដែរ​។ បន្ថែម​លើ​នេះទៅទៀត គាត់ជា​អ្នក​ជួយសម្របសម្រួលលើប្រតិបត្តិការការងារ នៃបណ្ណាល័យ ម៉េងលី ជេ. គួច ឃ្លាំងម៉េងលី ជេ. គួច អេឌ្យូខេសិន និង​ការិយាល័យ​កិច្ចការ​សិស្ស។ គាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការណែនាំ និង​ផ្តល់យុទ្ធសាស្រ្តនានាពី​កិច្ចរដ្ឋបាលនៅ​ក្នុង​ផ្នែក​រដ្ឋបាល​ទាំង​មូល​ ហើយគាត់ក៏ធ្វើការងារ​យ៉ាងជិតស្និតជាមួយ​នឹងការិយាល័យ និងផ្នែកផ្សេងៗទៀត​ផង​ដែរ​ ដើម្បីជួយគាំទ្រដល់​បេសកកម្មរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។

លោក វង្ស សុវណ្ណារ័ត្ន បានចូលបម្រើការងារនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក្នុងឆ្នាំ២០០៧ ជាមន្រ្តីរដ្ឋបាល។ គាត់បានតែងតាំងជានាយករងរដ្ឋបាល ក្នុងឆ្នាំ២០០៨ ហើយដោយការខិតខំប្រឹងប្រែង លោកក៏ត្រូវបានតែងតាំងជានាយករដ្ឋបាល ក្នុងឆ្នាំ២០១១។

បើនិយាយពីការសិក្សាវិញ លោក វង្ស សុវណ្ណារ័ត្ន បានទទួលសញ្ញាបត្របរិញ្ញាបត្រជំនាញនីតិសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឆ្នាំ២០០៦។