អ្នកឧកញ៉ា គួច ម៉េងលី បរិច្ចាគថវិកា និងគ្រឿងឧបភោគបរិភោគ ជូនស្រ្តីទុរគតម្នាក់នៅក្នុងខេត្តតាកែវ

មូលនិធិ ម៉េងលី ជេ. គួច របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបរិច្ចាគគ្រឿងឧបភោគបរិភោគ មានដូចជាអង្ករចំនួន៥០គ.ក ត្រីខកំប៉ុង១យួរ មី១កេស ទឹកត្រី៦ដប ទឹកស៊ីអ៊ីវ៦ដប និងថវិកាចំនួន ៥០០ ដុល្លារ ដែលជាថវិកាឧបត្ថម្ភរបស់អ្នកស្រី Hav Stone ជូនអ៊ំស្រី ផែ ហ៊ន ជាស្រ្តីទុរគតមានជីវភាពខ្វះខាតម្នាក់ រស់នៅភូមិលាក់រទះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

មូលនិធិ ម៉េងលី ជេ. គួច បានកំពុងពង្រីកសកម្មភាពរបស់ខ្លួនដើម្បីជួយដល់ជនក្រីក្រ និងអ្នកខ្វះខាតឱ្យបានកាន់តែច្រើនបន្ថែមទៀត។ អំណោយដែលបានផ្តល់ឱ្យពួកគាត់ អាចជួយស្តារជីវភាពឡើងវិញ និងបន្តជីវិតរបស់ពួកគាត់។ អ្នកទទួលអំណោយទាំងអស់នោះ បានបង្ហាញទឹកមុខសប្បាយរីករាយខ្លាំងណាស់ ហើយមូលនិធិ ម៉េងលី ជេ. គួច មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើសកម្មភាពផ្តល់ជំនួយដល់ជនងាយរងគ្រោះទាំងនោះ។

សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។  មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។  ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។