មូលនិធិ ម៉េងលី ជេ.គួច និងក្រុមយុវសិស្សស្ម័គ្រចិត្តជួយគាំទ្រការងារបណ្ណាល័យ ម៉េងលី ជេ. គួច ចែកអំណោយនៅសាលាបឋមសិក្សានៅខេត្តកំពត

មូលនិធិ ម៉េងលី ជេ.គួច សហការជាមួយក្រុមយុវសិស្សស្ម័គ្រចិត្តជួយគាំទ្រការងារបណ្ណាល័យ ម៉េងលី ជេ. គួច និងបណ្ណាល័យ ម៉េងលី ជេ. គួច បានចែកអំណោយសប្បុរសធម៌ ដោយបានឧបត្ថម្ភការក្រាលការ៉ូក្នុងបន្ទប់បណ្ណាល័យតម្លៃ ៥១៥ ដុល្លារអាមេរិក ព្រមទាំងសៀវភៅអានចំនួន៤០០ក្បាល ដល់សិស្សានុសិស្សចំនួន៣២៤នាក់ ក្នុងសាលាបឋមសិក្សាអូរពពូល ស្ថិតក្នុងភូមិអូរពពូល ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ សូមបញ្ជាក់ថា កម្មវិធីសប្បុរសធម៌នេះ គឺជាសកម្មភាព នៃដំណើរទស្សនកិច្ច ម៉េងលី ជេ. គួច លើកកម្ពស់ការងារបណ្ណាល័យ លើកទី១ ក្នុងឆ្នាំ២០២២។

មូលនិធិ ម៉េងលី ជេ. គួច បានកំពុងពង្រីកសកម្មភាពរបស់ខ្លួនដើម្បីជួយដល់ជនក្រីក្រ និងអ្នកខ្វះខាតឱ្យបានកាន់តែច្រើនបន្ថែមទៀត។ អំណោយដែលបានផ្តល់ឱ្យពួកគាត់ អាចជួយស្តារជីវភាពឡើងវិញ និងបន្តជីវិតរបស់ពួកគាត់។ អ្នកទទួលអំណោយទាំងអស់នោះ បានបង្ហាញទឹកមុខសប្បាយរីករាយខ្លាំងណាស់ ហើយមូលនិធិ ម៉េងលី ជេ. គួច មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើសកម្មភាពផ្តល់ជំនួយដល់ជនងាយរងគ្រោះទាំងនោះ។

សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។  មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។  ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។