មូលនិធិ ម៉េងលី ជេ. គួច សហការជាមួយសាលារៀន អន្តរទ្វីប អាមេរិកាំង បានផ្តល់អំណោយ ដល់សាលារៀនបឋមសិក្សាអង្គខ្នារ ស្ថិតនៅក្នុងខេត្តតាកែវ

 

មូលនិធិ ម៉េងលី ជេ. គួច សហការជាមួយសាលារៀន អន្តរទ្វីប អាមេរិកាំង បានផ្តល់អំណោយដូចជា បង្គន់អនាម័យចំនួន០១ខ្នង កន្លែងលាងដៃចំនួន០១កន្លែង កង់ចំនួន២៥គ្រឿង នំប៉័ងចំនួន៣៧០ដើម និងថវិកាមួយចំនួន ចែកជូនដល់សិស្សានុសិស្សចំនួន៣៤២នាក់ និងលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សា អង្គខ្នារ ស្ថិតនៅភូមិអង្គខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

មូលនិធិ ម៉េងលី ជេ. គួច បានកំពុងពង្រីកសកម្មភាពរបស់ខ្លួនដើម្បីជួយដល់ជនក្រីក្រ និងអ្នកខ្វះខាតឱ្យបានកាន់តែច្រើនបន្ថែមទៀត។ អំណោយដែលបានផ្តល់ឱ្យពួកគាត់ អាចជួយស្តារជីវភាពឡើងវិញ និងបន្តជីវិតរបស់ពួកគាត់។ អ្នកទទួលអំណោយទាំងអស់នោះ បានបង្ហាញទឹកមុខសប្បាយរីករាយខ្លាំងណាស់ ហើយមូលនិធិ ម៉េងលី ជេ. គួច មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើសកម្មភាពផ្តល់ជំនួយដល់ជនងាយរងគ្រោះទាំងនោះ។

សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។  មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។  ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។