អ្នកឧកញ៉ា គួច ម៉េងលី ផ្តល់អាហារូបករណ៍ជាទឹកប្រាក់ ២,៤២០ ដុល្លារដល់និស្សិតខ្វះខាតជីវភាពម្នាក់មកពីខេត្តសៀមរាប

អបអរសាទរចំពោះកញ្ញា ណន មល់ ជានិស្សិតខ្វះខាតជីវភាពម្នាក់មកពីខេត្តសៀមរាប ត្រូវបានជ្រើសរើសជានិស្សិតអាហារូបករណ៍ ម៉េងលី ជេ. គួច ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ ដែលអាហារូបករណ៍នេះនឹងរ៉ាប់រងការចំណាយលើថ្លៃសិក្សារបស់គាត់ ១០០% រយៈពេលបួនឆ្នាំ សរុបជាថវិកាចំនួន២,៤២០ ដុល្លារ។ កញ្ញា ណន មល់ នឹងចាប់ផ្តើមការសិក្សាថ្នាក់បរិញ្ញាបត្រ រយៈពេល៤ឆ្នាំ នៅវិទ្យាស្ថានវ៉ាន់ដាសាខាសៀមរាប នៅចុងឆ្នាំ២០២២ និងត្រូវបញ្ចប់ការសិក្សានៅឆ្នាំ២០២៦។ មូលនិធិ ម៉េងលី ជេ. គួច ពិតជាមានមោទនភាពណាស់ចំពោះការជួយឧបត្ថម្ភការសិក្សារបស់កញ្ញា ណន មល់ ហើយក៏មានមោទនភាពផងដែរ ដែលបានរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយបណ្តុះបណ្តាល និងអភិវឌ្ឍយុវជនជាច្រើនឱ្យមានឱកាសបានសិក្សាចប់នៅសាកលវិទ្យាល័យ។

មូលនិធិ ម៉េងលី ជេ. គួច បានកំពុងពង្រីកសកម្មភាពរបស់ខ្លួនដើម្បីជួយដល់ជនក្រីក្រ និងអ្នកខ្វះខាតឱ្យបានកាន់តែច្រើនបន្ថែមទៀត។ អំណោយដែលបានផ្តល់ឱ្យពួកគាត់ អាចជួយស្តារជីវភាពឡើងវិញ និងបន្តជីវិតរបស់ពួកគាត់។ អ្នកទទួលអំណោយទាំងអស់នោះ បានបង្ហាញទឹកមុខសប្បាយរីករាយខ្លាំងណាស់ ហើយមូលនិធិ ម៉េងលី ជេ. គួច មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើសកម្មភាពផ្តល់ជំនួយដល់ជនងាយរងគ្រោះទាំងនោះ។

សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។  មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។  ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។