អ្នកឧកញ៉ា គួច ម៉េងលី បរិច្ចាគថវិកា ៦,០៤៥ ដុល្លារ ជូនព្រះសង្ឃចំនួន៣២អង្គ សិក្សានៅប្រទេសស្រីលង្កា

អ្នកឧកញ៉ា គួច ម៉េងលី តាមរយៈមូលនិធិ ម៉េង លី ជេ. គួច នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានបរិច្ចាគថវិកាចំនួន ៦,០៤៥ ដុល្លារអេមេរិក ប្រគេនជូនសាមណៈសិស្ស និងសាមណៈនិស្សិតចំនួន៣២អង្គ ដើម្បីជួយសម្រួលដល់ការចំណាយលើការសិក្សាក្នុងប្រទេសស្រីលង្ការ។ សូមបញ្ជាក់ផងដែរថា សាមណៈសិស្សចំនួន៦អង្គកំពុងសិក្សាថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ សាមណៈសិស្សចំនួន៧អង្គកំពុងសិក្សាថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ព្រះសាមណៈសិស្សចំនួន១៧អង្គកំពុងសិក្សាពីថ្នាក់ទី១ដល់ទី៤ សាមណៈនិស្សិតចំនួន១អង្គកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញទស្សនវិជ្ជាព្រះពុទ្ធសាសនា និងសាមណៈនិស្សិតចំនួន១អង្គកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញភាសាវិទ្យា។

មូលនិធិ ម៉េងលី ជេ. គួច ពិតជាមានមោទនភាពណាស់ចំពោះការជួយឧបត្ថម្ភការសិក្សារបស់ព្រះសង្ឃទាំង៣២អង្គ ហើយក៏មានមោទនភាពផងដែរ ដែលបានរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការជួយបណ្តុះបណ្តាល និងអភិវឌ្ឍយុវជនជាច្រើនឱ្យមានឱកាសបានសិក្សាចប់នៅសាកលវិទ្យាល័យ។

គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយលើកទឹកចិត្តសិស្សានុសិស្ស និងកុមារឱ្យមានចិត្តចង់សិក្សារៀនសូត្រ ដើម្បីជំរុញ និងលើកកម្ពស់ប្រព័ន្ធអប់រំនៅកម្ពុជា។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តអនុវត្តកម្មវិធី និងចែករំលែកចំណេះដឹងជាបន្តទៀត។ និស្សិតទាំងអស់ ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ នៃគម្រោងអាហារូបករណ៍ ម៉េងលី ជេ. គួច មានទឹកចិត្តសប្បាយរីករាយ ហើយជឿជាក់ថាពួកគេនឹងប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីអនាគតរបស់ពួកគេកាន់តែប្រសើរឡើង។

សកម្មភាពនៃការបរិច្ចាគរបស់មូលនិធិ ម៉េងលី ជេ. គួច បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា និងបានជួយលើកកម្ពស់អក្ខរកម្មនៅតាមភូមិ និងសហគមន៍ ដែលកំពុងប្រឈមកង្វះខាតសម្ភារៈចាំបាច់ សម្រាប់ការអប់រំកុមារ។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបតម្រូវការក្នុងសង្គមកម្ពុជា ជាពិសេសរួមចំណែកអភិវឌ្ឍសហគមន៍ និងតំបន់នានា ដែលកំពុងត្រូវការជំនួយ ឬកំពុងជួបបញ្ហាផ្សេងៗ។  សកម្មភាពនេះ បានបង្ហាញនូវការគាំទ្រដល់កុមារកម្ពុជាជាច្រើន ខណៈពួកគេកំពុងសិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍចំណេះដឹងឱ្យកាន់តែប្រសើរឡើង សម្រាប់ពេលបច្ចុប្បន្ន និងពេលអនាគត៕