អ្នកឧកញ៉ា គួច ម៉េងលី បរិច្ចាគគ្រឿងឧបភោគបរិភោគ និងថវិកាជូនប្រជាពលរដ្ឋក្រីក្រ១គ្រួសារ ដែលមានកូន១០នាក់ ក្នុងខេត្តសៀមរាប

មូលនិធិ ម៉េងលី ជេ. គួច ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២នេះ បានបរិច្ចាគគ្រឿងឧបភោគ បរិភោគ មានដូចជាអង្ករចំនួន១០០គ.ក ត្រីខកំប៉ុង២យួរ មី២កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាចំនួន៦០០,០០០ រៀល ជូនដល់គ្រួសាររបស់លោកពូ មួង ពៅ និងអ្នកមីង ម៉ិក ប៉ាច ដែលជាគ្រួសារមានជីវភាពខ្វះខាតខ្លាំង និងមានកូនចំនួន១០នាក់ សព្វថ្ងៃរស់នៅភូមិស្វាយចេក  ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។

សូមបញ្ជាក់ផងដែរថា អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ធ្វើការបរិច្ឆាគថវិកាផ្ទាល់របស់អ្នកឧកញ៉ា ជាប្រចាំខែចំនួន២០០,០០០ រៀលក្នុង១ខែ ជូនលោកពូ មួង ពៅ និងអ្នកមីង ម៉ិក ប៉ាច រយៈពេល១ឆ្នាំពេញ ចាប់ពីខែមីនា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៣ ដែលសរុបថវិកាឧបត្ថម្ភប្រចាំខែចំនួន ២,៤០០,០០០ រៀល ដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ។ សូមរម្លឹកផងដែរថា ការបរិច្ចាគនេះ គឺជាសកម្មភាពមួយនៃកម្មវិធីធនាគារអាហារសប្បុរសធម៌ ម៉េងលី ជេ. គួច លើកទី២៦១ ហើយរហូតមកទល់ពេលនេះ មានអ្នកទទួលផលសរុបចំនួន៤៦,៩៩៩នាក់ហើយ ដែលបានទទួលផលពីគម្រោងមួយនេះ។

មូលនិធិ ម៉េងលី ជេ. គួច បានកំពុងពង្រីកសកម្មភាពរបស់ខ្លួនដើម្បីជួយដល់ជនក្រីក្រ និងអ្នកខ្វះខាតឱ្យបានកាន់តែច្រើនបន្ថែមទៀត។ អំណោយដែលបានផ្តល់ឱ្យពួកគាត់ អាចជួយស្តារជីវភាពឡើងវិញ និងបន្តជីវិតរបស់ពួកគាត់។ អ្នកទទួលអំណោយទាំងអស់នោះ បានបង្ហាញទឹកមុខសប្បាយរីករាយខ្លាំងណាស់ ហើយមូលនិធិ ម៉េងលី ជេ. គួច មានការប្តេជ្ញាចិត្តខ្ពស់ក្នុងធ្វើសកម្មភាពផ្តល់ជំនួយដល់ជនងាយរងគ្រោះទាំងនោះ។

សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។  មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។  ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាដូចគ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។