អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជួយបុរសទុរគត៌ម្នាក់ទទួលការវះកាត់ដាក់លលាដ៏ក្បាលបណ្តាលពីគ្រោះថ្នាក់ចរាចរណ៍
ថ្ងៃចន្ទ, ខែមករា 3, 2022
មូលនិធិ ម៉េងលី ជេ. គួច ក្រោមជំនួយឧបត្ថម្ភពីអ្នកឧញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ បានសម្របសម្រួលនាំយកលោក ម៉ូវ សូត មកទទួលការវះកាត់ដាក់លលាដ៏ក្បាល នៅមន្ទីរពេទ្យព្រះកុសុមៈ ក្នុងរាជធានីភ្នំពេញ ដោយការចំណាយលើការវះកាត់ ការព្យាបាល និងការចំណាយផ្សេងៗ សរុបថវិកាអស់ជាង ២,០០០ ដុល្លារអាមេរិក។ សូមបញ្ជាក់ផងដែរ លោក ម៉ូវ សូវ សព្វថ្ងៃរស់នៅភូមិទួល កណ្តោល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
មូលនិធិ ម៉េងលី ជេ. គួច បានកំពុងពង្រីកសកម្មភាពរបស់ខ្លួនដើម្បីជួយដល់ជនក្រីក្រ និងអ្នកខ្វះខាតឱ្យបានកាន់តែច្រើនបន្ថែមទៀត។ អំណោយដែលបានផ្តល់ឱ្យពួកគាត់ អាចជួយស្តារជីវភាពឡើងវិញ និងបន្តជីវិតរបស់ពួកគាត់។ អ្នកទទួលអំណោយទាំងអស់នោះ បានបង្ហាញទឹកមុខសប្បាយរីករាយខ្លាំងណាស់ ហើយមូលនិធិ ម៉េងលី ជេ. គួច មានការប្តេជ្ញាចិត្តខ្ពស់ក្នុងធ្វើសកម្មភាពផ្តល់ជំនួយដល់ជនងាយរងគ្រោះទាំងនោះ។
សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។ ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាដូចគ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។