អ្នកឧកញ៉ា គួច ម៉េងលី បានបរិច្ចាគតុនិងកៅអីដល់សាលាចំនួនមួយនៅក្នុងខេត្តកំពង់ចាម

អ្នកឧកញ៉ា គួច ម៉េងលី តាមរយ:មូលនិធិ ម៉េងលី ជេ. គួច នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានបរិច្ចាគ តុសិស្សចំនួន២០ និងកៅអីសិស្សចំនួន៤០ សរុបជាថវិកាមានចំនួន ១,០៦៦ ដុល្លារ ដល់សាលាបឋមសិក្សា គួច ម៉េងលី ទួល បេង ស្ថិតនៅក្នុងឃុំក្រឡ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយលើកទឹកចិត្តសិស្សានុសិស្ស និងកុមារឱ្យមានចិត្តចង់សិក្សារៀនសូត្រ ដើម្បីជំរុញ និងលើកកម្ពស់ប្រព័ន្ធអប់រំនៅកម្ពុជា។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តអនុវត្តកម្មវិធី និងចែករំលែកចំណេះដឹងជាបន្តទៀត។ និស្សិតទាំងអស់ ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ នៃគម្រោងអាហារូបករណ៍ ម៉េងលី ជេ. គួច មានទឹកចិត្តសប្បាយរីករាយ ហើយជឿជាក់ថាពួកគេនឹងប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីអនាគតរបស់ពួកគេកាន់តែប្រសើរឡើង។

សកម្មភាពនៃការបរិច្ចាគរបស់មូលនិធិ ម៉េងលី ជេ. គួច បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា និងបានជួយលើកកម្ពស់អក្ខរកម្មនៅតាមភូមិ និងសហគមន៍ ដែលកំពុងប្រឈមកង្វះខាតសម្ភារៈចាំបាច់ សម្រាប់ការអប់រំកុមារ។