អ្នកឧកញ៉ា គួច ម៉េងលី បរិច្ចាគគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋ១គ្រួសារផ្សេងទៀត ក្នុងសង្កាត់ស្ទឹងមានជ័យ
ថ្ងៃព្រហស្បតិ៍, ខែវិច្ឆិកា 11, 2021
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបរិច្ចាគគ្រឿងឧបភោគ បរិភោគ មានដូចជា អង្ករចំនួន៥០គ.ក ត្រីខ២យួរ មី១កេស ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប ជូនក្រុមគ្រួសារលោកយាយ អួន ផល ដើម្បីសម្រួលដល់ជីវភាព ដែលកំពុងមានការខ្វះខាតយ៉ាងខ្លាំង ស្ថិតនៅភូមិទ្រា ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មូលនិធិ ម៉េងលី ជេ. គួច បានផ្តល់ជំនួយដល់ជនក្រីក្រនិងអ្នកខ្វះខាត។ អំណោយដែលបានផ្ដល់ឲ្យពួកគេអាចជួយកសាងជីវភាពរស់នៅឲ្យកាន់តែប្រសើរ។ អ្នកដែលទទួលបានការបរិច្ឆាគពិតជាមានសេចក្ដីសោមនស្សរីករាយជាខ្លាំង ហើយមូលនិធិ ម៉េងលី ជេ. គួច និងបន្តក្នុងការបរិច្ឆាគនេះ។
សកម្មភាពនៃការបរិច្ចាគរបស់មូលនិធិ ម៉េងលី ជេ. គួច បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា និងបានជួយលើកកម្ពស់អក្ខរកម្មនៅតាមភូមិ និងសហគមន៍ ដែលកំពុងប្រឈមកង្វះខាតសម្ភារៈចាំបាច់ សម្រាប់ការអប់រំកុមារ។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបតម្រូវការក្នុងសង្គមកម្ពុជា ជាពិសេសរួមចំណែកអភិវឌ្ឍសហគមន៍ និងតំបន់នានា ដែលកំពុងត្រូវការជំនួយ ឬកំពុងជួបបញ្ហាផ្សេងៗ។ សកម្មភាពនេះ បានបង្ហាញនូវការគាំទ្រដល់កុមារកម្ពុជាជាច្រើន ខណៈពួកគេកំពុងសិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍចំណេះដឹងឱ្យកាន់តែប្រសើរឡើង សម្រាប់ពេលបច្ចុប្បន្ន និងពេលអនាគត៕