អ្នកឧកញ៉ា គួច ម៉េងលី បរិច្ចាគគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋ១គ្រួសារ ដែលជួបជីវភាពខ្វះខាតក្នុងសង្កាត់ស្ទឹងមានជ័យ
ថ្ងៃសុក្រ, ខែតុលា 22, 2021
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានធ្វើការបរិច្ចាគអង្ករចំនួន៥០គ.ក ត្រីខ២០កំប៉ុង មី១កេស ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប និងម៉ាសចំនួន១ប្រអប់ អ្នកស្រី ស៊ាម ឆេងហ៊ាង និងក្រុមគ្រួសារ ដើម្បីជួយសម្រួលជីវភាពខ្វះខាតក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សូមរម្លឹកផងដែរថា ការបរិច្ចាគនេះ គឺជាសកម្មភាពមួយនៃកម្មវិធីធនាគារអាហារសប្បុរសធម៌ ម៉េងលី ជេ. គួច លើកទី២៥៥ ហើយរហូតមកទល់ពេលនេះ មានអ្នកទទួលផលសរុបចំនួន៤៦,៩៩៩នាក់ហើយ ដែលបានទទួលផលពីគម្រោងមួយនេះ។
មូលនិធិ ម៉េងលី ជេ. គួច បានកំពុងពង្រីកសកម្មភាពរបស់ខ្លួនដើម្បីជួយដល់ជនក្រីក្រ និងអ្នកខ្វះខាតឱ្យបានកាន់តែច្រើនបន្ថែមទៀត។ អំណោយដែលបានផ្តល់ឱ្យពួកគាត់ អាចជួយស្តារជីវភាពឡើងវិញ និងបន្តជីវិតរបស់ពួកគាត់។ អ្នកទទួលអំណោយទាំងអស់នោះ បានបង្ហាញទឹកមុខសប្បាយរីករាយខ្លាំងណាស់ ហើយមូលនិធិ ម៉េងលី ជេ. គួច មានការប្តេជ្ញាចិត្តខ្ពស់ក្នុងធ្វើសកម្មភាពផ្តល់ជំនួយដល់ជនងាយរងគ្រោះទាំងនោះ។
សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។ ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាដូចគ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត៕