ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចំណាយថវិកាប្រមាណ ៤០,០០០ ដុល្លារ ជួយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩

ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច បានបរិច្ចាគអង្ករចំនួន ៣១,៧១០ គីឡូក្រាម និងត្រីខកំប៉ុងចំនួន ១២,០២០ កំប៉ុងជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ២,១៧៦ គ្រួសារ រួមមានបុគ្គលិករបស់ក្រុមហ៊ុន MJQE ប្រជាពលរដ្ឋងាយរងគ្រោះនៅក្នុងសហគមន៍ ព្រះសង្ឃ តាជី យាយជីក្នុងវត្តអារាម និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដោយបានចំណាយវថិកាសរុបប្រហែល ៤០,០០០ ដុល្លារអាមេរិក។ សកម្មភាពសប្បុរសធម៌ទាំងនេះត្រូវបានធ្វើឡើងចាប់ពីពាក់កណ្តាលខែមេសាដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០២០ ដើម្បីជួយរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងធ្វើការដើម្បីដោះស្រាយផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ ១៩ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា មូលនិធិ ម៉េងលី ជេ. គួច បានបរិច្ចាគថវិកាដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតទូទាំងប្រទេសផងដែរ។ ក្នុងព្រឹត្តិការណ៍ឆ្លើយតបទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយសារជំងឺកូវីដ-១៩ មូលនិធិ ម៉េងលី ជេ. គួច របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានអនុវត្តសកម្មភាពនៃគម្រោង ធនាគារអាហារសប្បុរសធម៌ ម៉េងលី ជេ. គួច  ដោយបានបរិច្ចាគអង្ករ និងត្រីខកំប៉ុង ចំនួន៩លើកដល់បុគ្គលិករបស់ ក្រុមហ៊ុន MQJE និងបរិច្ចាគអង្ករ និងត្រីខកំប៉ុង ចំនួន១១លើក ដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់យ៉ាងខ្លាំងរួមមានគ្រួសារមកពីភូមិចំនួន ៦ ក្នុងឃុំបន្ទាយដែក ១១០ គ្រួសារមកពី ៣ ភូមិក្នុងឃុំគគីរ ២៩០ គ្រួសារមកពី ៥ ភូមិក្នុងសង្កាត់វាលស្បូវ វត្តអារាមចំនួន៣វត្តនៅសង្កាត់វាលស្បូវ និងអង្គការក្រៅរដ្ឋាភិបាលចំនួន ២ នៅរាជធានីភ្នំពេញ និងអង្គការក្រៅរដ្ឋាភិបាលចំនួន១នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

មូលនិធិ ម៉េងលី ជេ. គួច បានកំពុងពង្រីកសកម្មភាពរបស់ខ្លួនដើម្បីជួយដល់ជនក្រីក្រ និងអ្នកខ្វះខាតឱ្យបានកាន់តែច្រើនបន្ថែមទៀត។ អំណោយដែលបានផ្តល់ឱ្យពួកគាត់ អាចជួយស្តារជីវភាពឡើងវិញ និងបន្តជីវិតរបស់ពួកគាត់។ អ្នកទទួលអំណោយទាំងអស់នោះ បានបង្ហាញទឹកមុខសប្បាយរីករាយខ្លាំងណាស់ ហើយមូលនិធិ ម៉េងលី ជេ. គួច មានការប្តេជ្ញាចិត្តខ្ពស់ក្នុងធ្វើសកម្មភាពផ្តល់ជំនួយដល់ជនងាយរងគ្រោះទាំងនោះ។

សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។  មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។  ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាដូចគ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត៕