មិត្តល្អចំពោះ​អ្នក​ត្រូវ​ការ​ជំនួយ៖ មនុស្ស​ជាង​កន្លះ​លាន​នាក់​បាន​​ទទួល​ជំនួយ​ពី​មូល​និ​ធិ ម៉េងលី ជេ. គួច

នៅពេលដែល​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ដែល​ជា​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​បាន​បង្កើត​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​ក្នុង​ឆ្នាំ​ ​២​០​០​៤​ ​អ្នកឧកញ៉ា​មាន​សេចក្តីប្រាថ្នា​ប្តេជ្ញា​ធ្វើ​ឱ្យ​ជីវិត​ ​និង​សុខុមាលភាព​របស់​ប្រជាជន​ងាយ​រងគ្រោះ​បំផុត​មាន​ភាព​ប្រសើរ​ឡើង​ ​តាមរយៈ​ការ​ផ្តល់​នៃ​តម្រូវ​ការ​មូលដ្ឋាន​ ​ជាពិសេស​ការថែទាំ​សុខភាព​ ​ការអប់រំ​ ​សេវា​សហគមន៍​ ​និង​ការ​ឆ្លើយតប​គ្រោះ​មហន្តរាយ​ ​ជាដើម​។​

​ក្នុងរយៈពេល​ ​១​៦​ ​ឆ្នាំ​កន្លងមក​នេះ​ ​អង្គការ​សប្បុរស​ធម៌​បាន​បង្ហាញ​នូវ​សកម្មភាព​ក្នុងនាម​ជា​មិត្ត​ដ៏​ល្អ​ចំពោះ​អ្នក​ខ្វះខាត​តាមរយៈ​ការ​ផ្តល់​ជំនួយ​ដល់​សហគមន៍​ក្រីក្រ​ ​ក៏ដូចជា​ជួយសង្គ្រោះ​ ​និង​ផ្លាស់ប្តូរ​ជីវិត​មនុស្ស​រាប់​សែន​នាក់​ ​។​

យោង​តាម​លោក​ ​សែម​ ​សំ​អាន​ ​ជា​ប្រធាន​គ្រប់គ្រង​កម្មវិធី​នៃ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​ចាប់តាំង​ពី​ការ​បង្កើត​មក​ ​អង្គការ​មនុស្ស​ធ​ម៍​មួយ​នេះ​ ​ដោយមាន​ការ​សហការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​ក្រុមហ៊ុន​ភ្នាក់ងាររដ្ឋាភិបាល​ ​និង​អាជ្ញាធរ​មូលដ្ឋាន​ ​បាន​និង​កំពុង​អនុវត្ត​កម្មវិធី​និង​គម្រោង​របស់​ខ្លួន​នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន​២​០​ ​។​

​គិត​ត្រឹម​ខែមុន​ ​មនុស្ស​ប្រមាណ​ ​៥​៨​២​ ​០​០​០​ ​នាក់​បាន​ទទួល​ជំនួយ​ពី​មូលនិធិ​នេះ​ ​ហើយ​ចំនួន​នៅតែ​បន្ត​កើន​ឡើងជា​រៀងរាល់ថ្ងៃ​ ​។​ ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​រួមចំណែក​រាជរដ្ឋាភិបាល​ ​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ ​និង​ជីវិត​កាន់តែ​ប្រសើរ​សម្រាប់​ប្រជាជន​កម្ពុជា​ ​ដែល​ខ្វះខាត​ ​មូលនិធិ​បាន​ផ្តល់​ជំនួយ​សាងសង់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​សហគមន៍​ដូចជា​ ​ស្ពាន​ ​ផ្លូវថ្នល់​ ​អណ្តូង​ទឹក​ ​បង្គន់​អនាម័យ​ ​ស្រះ​ទឹក​ ​អាង​ស្តុ​ប​ទឹក​ ​អគារ​សាលា​រដ្ឋ​ ​ព្រះវិហារ​ ​និង​ផ្តល់​ជំនួយ​អាហារូបករណ៍​ ​និង​ស​ម្ភារៈ​សិក្សា​ ​គ្រឿងឧបភោគ​ ​បរិភោគ​ ​ការថែទាំ​សុខភាព​ ​ព្រមទាំង​ជំនួយ​វេជ្ជ​សា​ស្រ្ត​ដល់​អ្នកជំងឺ​ ​រួម​ទាំង​ផ្តល់​ការសង្គ្រោះ​ដល់​អ្នក​ដែល​មាន​ជីវភាព​លំបាក​ ​ដើម្បី​ទ្រទ្រង់​ជីវភាព​របស់​ពួកគាត់​ ​។​

​លោក​ ​សែម​ ​សំ​អាន​ ​បាន​និយាយ​ថា​៖​ ​«​ក្រុម​ការងារ​របស់​ពួកយើង​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ ​ដើម្បី​ជួយ​ដល់​អ្នក​ដែល​ត្រូវការ​ជំនួយ​ ​ហើយ​ស្នាម​ញញឹម​របស់​ពួកគេ​គឺ​ជាហេតុ​ផល​ដែល​ជំរុញ​ឱ្យ​យើង​ខិតខំ​ធ្វើការ​បន្ថែម​ទៀត​»​ ​។​

យុវជន​ អ៊ឹ​ក​ ​នុត​ ​អាយុ​ ​២​១​ ​ឆ្នាំ​ ​មកពី​គ្រួសារ​កសិករ​ក្រីក្រ​មួយ​នៅ​ខេត្ត​បាត់​ដំបង​ ​បាន​ទទួល​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ពី​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​នៅ​ឆ្នាំនេះ​ ​ហើយ​រូប​គាត់​បាន​និយាយ​ថា​ ​អាហារូបករណ៍​នេះ​បាន​ផ្លាស់ប្តូរ​ជីវិត​របស់​គាត់​ទាំងស្រុង​ ​។​

​យុវជន​ ​នុត​ ​បាន​និយាយ​ទាំង​ស្នាម​ញញឹម​ ​លាយឡំ​នឹង​ទឹកភ្នែក​ដោយ​ក្តី​រីករាយ​ថា​៖​ ​«​ខ្ញុំ​រំភើប​ខ្លាំង​ណាស់​ ​ពីព្រោះ​វេជ្ជបណ្ឌិត​ ​ម៉េង​លី​ ​បាន​ផ្តល់​អាហារូបករណ៍​ពេញលេញ​ដល់​ខ្ញុំ​រយៈពេល​ ​៤​ ​ឆ្នាំ​ ​រួម​ជាមួយ​ការ​ស្នាក់​នៅ​ ​និង​ការងារ​ដែល​អាច​ឱ្យ​ខ្ញុំ​រៀន​បាន​ច្រើន​»​ ​។​

​គេ​បន្ត​ថា​៖​«​ខ្ញុំ​ស្ទើរតែ​មិន​នឹកស្មាន​ថា​ ​ខ្ញុំ​អាច​មាន​អ្វី​ដែល​ខ្ញុំ​មាននៅ​ថ្ងៃនេះ​»​ ​។​

ទន្ទឹម​នឹង​នេះ​ដែរ​ ​លោក​ ឌិ​ត​ ​សាវី​ ​ដែល​ពិការ​ជើង​អស់​ជាច្រើន​ឆ្នាំ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ ​គឺជា​មនុស្សម្នាក់​ដែល​ជីវិត​ក្នុងចំណោម​មនុស្សជា​ច្រើន​ដែល​ជីវិត​ត្រូវ​បាន​ផ្លាស់ប្តូរ​ដោយ​កម្មវិធី​សេវាកម្ម​សហគមន៍​ ​បន្ទាប់ពី​គាត់​បាន​ទទួល​ជំនួយ​អាហារ​ ​និង​ស​ម្លៀ​ក​បំពាក់​ ​ព្រមទាំង​ផ្ទះ​តូច​មួយ​ពី​មូលនិធិ​ ​។​

​គាត់​បាន​និយាយ​ថា​៖​ ​«​ខ្ញុំ​តែងតែ​មានការ​ថប់បារម្ភ​ជា​រៀងរាល់​យប់​ ​ដោយ​មិន​ដឹង​ថា​តើ​ខ្ញុំ​អាច​មាន​ផ្ទះ​ដោយ​របៀបណា​ ​បើ​ប្រាក់ចំណូល​តិចតួច​នេះ​សឹងតែ​មិន​អាច​ជួយ​ខ្ញុំ​ក្នុង​ការរស់នៅ​ផង​»​ ​។​

ជំងឺរាតត្បាត​កូ​វី​ដ​-​១​៩​ ​ដែល​បាន​ធ្វើទុក្ខបុកម្នេញ​លើ​ប្រទេស​កម្ពុជា​ចាប់តាំង​ពី​ខែ​មករា​ឆ្នាំមុន​ ​បាន​នាំមក​នូវ​បញ្ហា​ប្រឈម​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​ចល័ត​នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា​ ​ប៉ុន្តែ​វា​មិនបាន​រារាំង​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​ពី​ការ​បន្ត​ជួយ​មនុស្ស​បន្ថែម​ទៀត​នោះ​ឡើយ​ ​។​

​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ក្នុងនាម​នាយក​ប្រតិបត្តិ​ ​នៃ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​បាន​មានប្រសាសន៍ថា​ ​ទោះបីជា​ជំងឺរាតត្បាត​បាន​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​ផ្តល់​ជំនួយ​ដល់​ប្រជាជន​ក៏ដោយ​ ​ក៏​មូលនិធិ​របស់​លោក​តែងតែ​រក​វិធី​ល្អ​បំផុត​ដើម្បី​នាំ​ជំនួយ​ដល់​អ្នក​ដែល​កំពុង​ត្រូវការ​ ​។​

​លោក​បាន​បន្ត​ថា​៖​ ​«​យើង​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ ​ដើម្បី​ជម្នះ​ឧបសគ្គ​ ​ហើយ​យើង​អាច​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ ​និង​ផ្លាស់ប្តូរ​អនាគត​របស់​មនុស្សជា​ច្រើន​»​ ​។​

វេជ្ជបណ្ឌិត​ ​ម៉េង​លី​ ​បាន​បន្ថែម​ថា​ ​លោក​ចង់​ឃើញ​អង្គការ​សប្បុរស​ធម៌​របស់​លោក​ក្លាយ​ជា​អ្នកដឹកនាំ​ក្នុង​ការ​ជួយ​ដល់​ប្រជាជន​ក្រីក្រ​ ​ជាពិសេស​យុវជន​ ​កុមារ​ ​និង​សហគមន៍​ ​ដើម្បី​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​ ​ប៉ុន្តែ​ដើម្បី​ឈាន​ទៅដល់​គោលដៅ​នោះ​ ​នៅតែ​មាន​ឧបសគ្គ​ជាច្រើន​ដែល​ត្រូវ​ជម្នះ​ ​។​

​លោក​បាន​មានប្រសាសន៍ថា​៖​ ​«​ជាបឋម​ ​ជំងឺរាតត្បាត​នៅតែ​មាន​ ​ដែល​ជា​បញ្ហា​ប្រឈម​ធំបំផុត​ចំពោះ​ការងារ​សប្បុរស​ធម៌​របស់យើង​ ​ហើយ​យើង​ត្រូវតែ​រួមគ្នា​ដើម្បី​ក​ម្ចាត់​វា​ ​។​ ​ទី​ ​២​ ​ការ​ផ្តល់​ជំនួយ​ភាគច្រើន​នៃ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​បាន​មកពី​ក្រុមហ៊ុន​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​របស់យើង​ហើយ​ ​នោះ​មិន​គ្រប់គ្រាន់​ដើម្បី​ផ្គត់ផ្គង់​ដល់​ប្រជាជន​ខ្វះខាត​នៅឡើយ​ទេ​»​ ​។​
​លោក​បន្ត​ថា​៖​«​ដូច្នេះ​ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​សាធារណជន​ចូលរួម​ជាមួយ​ពួកយើង​ ​ដើម្បី​ឱ្យ​ជីវិត​និង​អនាគត​របស់​មនុស្សជា​ច្រើន​នាក់​ទៀត​អាច​ប្រសើរ​ឡើង​»​ ​៕

ប្រសិនបើ​លោកអ្នក​ចង់​ចូល​រួមចំណែក​ក្នុង​បុព្វហេតុ​របស់​មូលនិធិ​ ​ម៉េង​លី​ ជេ.គួ​ច​ ​លោកអ្នក​អាច​ធ្វើការ​បរិច្ចាគ​តាម​សុទ្ធា​ជ្រះថ្លា​ដល់​មូលនិធិ​ ​ម៉េង​លី​ ជេគួ​ច​ ​តាមរយៈ​៖​

​១​. ​គណនី​ធនាគារ​ ​A​B​A​៖​ ​Men​g​l​y​ J. Qu​a​c​h​ ​Education​ ​P​l​c, ​លេខ​គណនី​៖​ #001082097
​២​. ​គណនី​ធនាគារ​អេ​ស៊ី​លីដា​៖​ Mengly J. Quach Foundation លេខគណនីៈ #3473-0199-7997-17 (ប្រាក់ដុល្លារ) ឬ #3473-0199-7997-27 (ប្រាក់រៀល)។