អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បរិច្ចាគថវិកា៦០០,០០០រៀល និងគ្រឿងឧបភោគបរិភោគជួយគ្រួសារមួយក្នុងរាជធានីភ្នំពេញ

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានបរិច្ចាគថវិកាចំនួន៦០០,០០០រៀល រួមនិងគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា អង្ករ៥០គ.ក ត្រីខ២០កំប៉ុង មី១កេស និងម៉ាស១ប្រអប់ ជូនអ្នកស្រី ជឹម សុផាច ដើម្បីសម្រួលដល់ការចំណាយលើម្ហូបអាហារហូបចុកប្រចាំថ្ងៃ។ អ្នកស្រី ជឹម សុផាច ទើបសម្រាលបានកូនប្រុសម្នាក់  សព្វថ្ងៃមានទីលំនៅក្នុងភូមិចំរើនផល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សូមរម្លឹកផងដែរថា ការបរិច្ចាគនេះ គឺជាសកម្មភាពមួយនៃកម្មវិធីធនាគារអាហារសប្បុរសធម៌ ម៉េងលី ជេ. គួច លើកទី២៥២ ហើយរហូតមកទល់ពេលនេះ មានអ្នកទទួលផលសរុបចំនួន៤៧,០០២នាក់ហើយ ដែលបានទទួលផលពីគម្រោងមួយនេះ។

មូលនិធិ ម៉េងលី ជេ. គួច បានកំពុងពង្រីកសកម្មភាពរបស់ខ្លួនដើម្បីជួយដល់ជនក្រីក្រ និងអ្នកខ្វះខាតឱ្យបានកាន់តែច្រើនបន្ថែមទៀត។ អំណោយដែលបានផ្តល់ឱ្យពួកគាត់ អាចជួយស្តារជីវភាពឡើងវិញ និងបន្តជីវិតរបស់ពួកគាត់។ អ្នកទទួលអំណោយទាំងអស់នោះ បានបង្ហាញទឹកមុខសប្បាយរីករាយខ្លាំងណាស់ ហើយមូលនិធិ ម៉េងលី ជេ. គួច មានការប្តេជ្ញាចិត្តខ្ពស់ក្នុងធ្វើសកម្មភាពផ្តល់ជំនួយដល់ជនងាយរងគ្រោះទាំងនោះ។

សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។  មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។  ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាដូចគ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត៕