អ្នកឧកញ៉ា គួច ម៉េងលី បរិច្ចាគគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋ៥គ្រួសារ កំពុងជួបជីវភាពខ្វះខាតក្នុងរាជធានីភ្នំពេញ
ថ្ងៃសុក្រ, ខែកញ្ញា 3, 2021
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានធ្វើការបរិច្ចាគអង្ករចំនួន១០០គ.ក ត្រីខ១០០កំប៉ុង មី៥កេស ទឹកត្រី១៥ដប ទឹកស៊ីអ៊ីវ១៥ដប និងម៉ាសចំនួន៥ប្រអប់ ជូនដល់ប្រជាពលរដ្ឋចំនួន៥គ្រួសារ ដើម្បីជួយសម្រួលជីវភាពខ្វះខាតក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ។ សូមរម្លឹកផងដែរថា ការបរិច្ចាគនេះ គឺជាសកម្មភាពមួយនៃកម្មវិធីធនាគារអាហារសប្បុរសធម៌ ម៉េងលី ជេ. គួច លើកទី២៥០ ហើយរហូតមកទល់ពេលនេះ មានអ្នកទទួលផលសរុបចំនួន៤៦,៩៩៦នាក់ហើយ ដែលបានទទួលផលពីគម្រោងមួយនេះ។
មូលនិធិ ម៉េងលី ជេ. គួច បានកំពុងពង្រីកសកម្មភាពរបស់ខ្លួនដើម្បីជួយដល់ជនក្រីក្រ និងអ្នកខ្វះខាតឱ្យបានកាន់តែច្រើនបន្ថែមទៀត។ អំណោយដែលបានផ្តល់ឱ្យពួកគាត់ អាចជួយស្តារជីវភាពឡើងវិញ និងបន្តជីវិតរបស់ពួកគាត់។ អ្នកទទួលអំណោយទាំងអស់នោះ បានបង្ហាញទឹកមុខសប្បាយរីករាយខ្លាំងណាស់ ហើយមូលនិធិ ម៉េងលី ជេ. គួច មានការប្តេជ្ញាចិត្តខ្ពស់ក្នុងធ្វើសកម្មភាពផ្តល់ជំនួយដល់ជនងាយរងគ្រោះទាំងនោះ។
សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។ ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាដូចគ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត៕