ឧកញ៉ា គួច ម៉េងលី បរិច្ចាគគ្រឿងឧបភោគបរិភោគ និងម៉ាសដល់ក្មេងកំព្រាចំនួន៤១នាក់ក្នុងសង្កាត់ដង្កោ
ថ្ងៃអង្គារ, ខែសីហា 17, 2021
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានធ្វើការបរិច្ចាគអង្ករចំនួន១,០០០គ.ក ត្រីខ២០០កំប៉ុង មី២០កេស និងម៉ាសចំនួន២០ប្រអប់ ដែលសរុបថវិកាចំនួន១,២៧៦.៦០ដុល្លារ ជូនដល់កុមារកំព្រា និងក្មេងអនាថាចំនួន៤១នាក់ ដែលកំពុងរស់នៅក្នុងមណ្ឌលកុមារកំព្រារ ក្រុមជំនុំ អ្នកចំរូត បាប់ទីស្ទ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីជួយសម្រួលការលំបាកជីវភាពរស់នៅក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩។ បច្ចុប្បន្ន ក្នុងមណ្ឌលកុមារកំព្រានេះ មានកុមារកំព្រា និងក្មេងអនាថាចំនួន៤១នាក់ ហើយភាគច្រើនពួកគាត់គឺជាក្មេងមកពីបណ្ដាខេត្តផ្សេងៗ ក្នុងនោះរួមមាន ខេត្តតាកែវ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ។ សូមរម្លឹកផងដែរថា ការបរិច្ចាគនេះ គឺជាសកម្មភាពមួយនៃកម្មវិធីធនាគារអាហារសប្បុរសធម៌ ម៉េងលី ជេ. គួច លើកទី២៤៨ ហើយរហូតមកទល់ពេលនេះ មានអ្នកទទួលផលសរុបចំនួន៤៦,៩១២នាក់ហើយ ដែលបានទទួលផលពីគម្រោងមួយនេះ។
មូលនិធិ ម៉េងលី ជេ. គួច បានកំពុងពង្រីកសកម្មភាពរបស់ខ្លួនដើម្បីជួយដល់ជនក្រីក្រ និងអ្នកខ្វះខាតឱ្យបានកាន់តែច្រើនបន្ថែមទៀត។ អំណោយដែលបានផ្តល់ឱ្យពួកគាត់ អាចជួយស្តារជីវភាពឡើងវិញ និងបន្តជីវិតរបស់ពួកគាត់។ អ្នកទទួលអំណោយទាំងអស់នោះ បានបង្ហាញទឹកមុខសប្បាយរីករាយខ្លាំងណាស់ ហើយមូលនិធិ ម៉េងលី ជេ. គួច មានការប្តេជ្ញាចិត្តខ្ពស់ក្នុងធ្វើសកម្មភាពផ្តល់ជំនួយដល់ជនងាយរងគ្រោះទាំងនោះ។
សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។ ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាដូចគ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។