ឧកញ៉ា គួច ម៉េងលី បរិច្ចាគ១,២០០ដុល្លារជូនលោកយាយពិការម្នាក់ក្នុងខេត្តកំពង់ឆ្នាំង
ថ្ងៃពុធ, ខែធ្នូ 16, 2020
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច បានធ្វើការបរិច្ចាគកញ្ចប់ស្បៀងអាហារ ដែលមាន មី២កេស ត្រីខ១យួរ និងសម្លៀកបំពាក់មួយចំនួន ជូនដល់លោកយាយ ម៉ែន ចៀន ដែលជាគ្រួសារក្រីក្រ និងពិការ រស់នៅក្នុងភូមិបឹង ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីជួយសម្រួលក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់លោកយាយ។ គួរបញ្ជាក់ផងដែរថា លោកយាយ ម៉ែន ចៀន ទទួលបានការឧបត្ថម្ភជាថវិកាប្រចាំខែពី ឧកញ៉ា វេជបណ្ឌិត គួច ម៉េងលី ៤០០,០០០ រៀលក្នុង១ខែ កំឡុងពេល១ឆ្នាំ គិតចាប់ពីខែធ្នូ ឆ្នាំ២០២០ រហូតដល់ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលសរុបជាទឹកប្រាក់គឺ ៤,៨០០,០០០ រៀល។
មូលនិធិ ម៉េងលី ជេ. គួច បានកំពុងពង្រីកសកម្មភាពរបស់ខ្លួនដើម្បីជួយដល់ជនក្រីក្រ និងអ្នកខ្វះខាតឱ្យបានកាន់តែច្រើនបន្ថែមទៀត។ អំណោយដែលបានផ្តល់ឱ្យពួកគាត់ អាចជួយស្តារជីវភាពឡើងវិញ និងបន្តជីវិតរបស់ពួកគាត់។ អ្នកទទួលអំណោយទាំងអស់នោះ បានបង្ហាញទឹកមុខសប្បាយរីករាយខ្លាំងណាស់ ហើយមូលនិធិ ម៉េងលី ជេ. គួច មានការប្តេជ្ញាចិត្តខ្ពស់ក្នុងធ្វើសកម្មភាពផ្តល់ជំនួយដល់ជនងាយរងគ្រោះទាំងនោះ។
សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។ ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាដូចគ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត៕