ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បរិច្ចាគថវិកា២,០០០,០០០រៀល ជួយអ្នកជំងឺមហារីកនៅខេត្តកំពង់ចាម
ថ្ងៃអាទិត្យ, ខែសីហា 16, 2020
ឧកញ៉ា គួច ម៉េងលី កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ បានបរិច្ចាគថវិកាចំនួន២,០០០,០០០រៀល ជូនដល់លោកពូ អ៊ីវ អូន ជាអ្នកជំងឺមហារីកម្នាក់ ដើម្បីជួយសម្រួលដល់ការចំណាយទិញថ្នាំបំបាត់ការឈឺចុកចាប់ និងសម្រាប់ការចំណាយលើជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ។ លោកពូ អ៊ីវ អូន សព្វថ្ងៃមានលំនៅដ្ឋានស្ថិតក្នុងភូមិស្ពឺ ”ក” ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។
មូលនិធិ ម៉េងលី ជេ. គួច បានកំពុងពង្រីកសកម្មភាពរបស់ខ្លួនដើម្បីជួយដល់ជនក្រីក្រ និងអ្នកខ្វះខាតឱ្យបានកាន់តែច្រើនបន្ថែមទៀត។ អំណោយដែលបានផ្តល់ឱ្យពួកគាត់ អាចជួយស្តារជីវភាពឡើងវិញ និងបន្តជីវិតរបស់ពួកគាត់។ អ្នកទទួលអំណោយទាំងអស់នោះ បានបង្ហាញទឹកមុខសប្បាយរីករាយខ្លាំងណាស់ ហើយមូលនិធិ ម៉េងលី ជេ. គួច មានការប្តេជ្ញាចិត្តខ្ពស់ក្នុងធ្វើសកម្មភាពផ្តល់ជំនួយដល់ជនងាយរងគ្រោះទាំងនោះ។
សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។ ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាដូចគ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។