មូលនិធិ ម៉េងលី ជេ. គួច រៀបចំយុទ្ធនាការបរិច្ចាគឈាមលើកទី៩ ក្រោមប្រធានបទ “រួមគ្នាសង្គ្រោះជីវិត រួមគ្នាបរិច្ចាគឈាម”

មូលនិធិ ម៉េងលី ជេ. គួច​តាមរយៈកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម មជ្ឈមណ្ឌលភាសា អេ អាយ អាយ និង សាលារៀន អន្ដរទ្វីប អាមេរិកាំង បានប្រារព្ធយុទ្ធនាការបរិច្ចាគឈាមរបស់ខ្លួនលើកទី៩ ក្រោមប្រធានបទ “រួមគ្នាសង្គ្រោះជីវិត រួមគ្នាបរិច្ចាគឈាម” ដោយមានការអញ្ជើញ ចូលរួមពីអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តប្រមាណជាជាង១៣០ នាក់ក្នុងនោះរួមមានគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ព្រមទាំងសាធារណៈជនខាងក្រៅផងដែរ។

មូលនិធិ ម៉េងលី ជេ. គួច បានកំពុងពង្រីកសកម្មភាពរបស់ខ្លួនដើម្បីជួយដល់ជនក្រីក្រ និងអ្នកខ្វះខាតឱ្យបានកាន់តែច្រើនបន្ថែមទៀត។ អំណោយដែលបានផ្តល់ឱ្យពួកគាត់ អាចជួយស្តារជីវភាពឡើងវិញ និងបន្តជីវិតរបស់ពួកគាត់ ហើយមូលនិធិ ម៉េងលី ជេ. គួច មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើសកម្មភាពផ្តល់ជំនួយដល់ជនងាយរងគ្រោះទាំងនោះ។

សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។  មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។  ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។