អ្នកឧកញ៉ា គួច ម៉េងលី បរិច្ចាគគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋ១គ្រួសារ ក្នុងខេត្តតាកែវ
ថ្ងៃអង្គារ, ខែវិច្ឆិកា 5, 2024
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបរិច្ចាគគ្រឿងឧបភោគ បរិភោគ មានដូចជា អង្ករចំនួន៥០គ.ក ត្រីខ១យួរ មី១កេស ទឹកត្រី៦ដប ទឹកស៊ីអ៊ីវ៦ដប និងសាប៊ូសម្លៀកបំពាក់២កញ្ចប់ ជូនក្រុមគ្រួសារអ្នកស្រី ថេង ស្រីនាង ដើម្បីជួយសម្រួលដល់ការចំណាយលើជីវភាពរស់នៅប្រចាំថ្ងៃ ក្រោយពេលសម្រាលបុត្រ ដែលបច្ចុប្បន្នអ្នកស្រីរស់នៅភូមិត្រយឹង ឃុំរាមអណ្ដើក ស្រុកគិរីវង់ ខេត្តតាកែវ។
មូលនិធិ ម៉េងលី ជេ. គួច បានផ្តល់ជំនួយដល់ជនក្រីក្រនិងអ្នកខ្វះខាត អំណោយដែលបានផ្ដល់ឲ្យពួកគេអាចជួយកសាងជីវភាពរស់នៅឲ្យកាន់តែប្រសើរ។ អ្នកដែលទទួលបានការបរិច្ឆាគពិតជាមានសេចក្ដីសោមនស្សរីករាយជាខ្លាំង ហើយមូលនិធិ ម៉េងលី ជេ. គួច និងបន្តក្នុងការបរិច្ឆាគនេះ។
សកម្មភាពនៃការបរិច្ចាគរបស់មូលនិធិ ម៉េងលី ជេ. គួច បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា និងបានជួយលើកកម្ពស់អក្ខរកម្មនៅតាមភូមិនិងសហគមន៍ ដែលកំពុងប្រឈមកង្វះខាតសម្ភារៈចាំបាច់ សម្រាប់ការអប់រំកុមារ។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបតម្រូវការក្នុងសង្គមកម្ពុជា ជាពិសេសរួមចំណែកអភិវឌ្ឍសហគមន៍ និងតំបន់នានា ដែលកំពុងត្រូវការជំនួយ ឬកំពុងជួបបញ្ហាផ្សេងៗ។ សកម្មភាពនេះ បានបង្ហាញនូវការគាំទ្រដល់កុមារកម្ពុជាជាច្រើន ខណៈពួកគេកំពុងសិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍចំណេះដឹងឱ្យកាន់តែប្រសើរឡើង សម្រាប់ពេលបច្ចុប្បន្ន និងពេលអនាគត។