អ្នកឧកញ្ញ៉ា គួច ម៉េងលី ជេ. គួច បរិច្ចាគថវិកាចំនួន ២៥០ ដុល្លារអាមេរិក ដល់លោក ប៉ក់ សុជាតិ មកពីរាជធានីភ្នំពេញ
ថ្ងៃសុក្រ, ខែឧសភា 3, 2024
លោក ប៉ក់ សុជាតិ បានទទួលថវិកាចំនួន ២៥០ ដុល្លារអាមេរិក ដើម្បីជួយសម្រួលការចំណាយលើថ្លៃវះកាត់ជំងឺនៅមន្ទីរពេទ្យព្រះអង្គឌួង ។ យើងខ្ញុំសូមសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ្ញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលបានផ្ដល់ជំនួយសប្បុរសធម៌នេះ។ សូមបញ្ជាក់ផងដែរថា លោក ប៉ក់ សុជាតិ រស់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
មូលនិធិ ម៉េងលី ជេ. គួច បានកំពុងពង្រីកសកម្មភាពរបស់ខ្លួនដើម្បីជួយដល់ក្រីក្រ និងអ្នកខ្វះខាតឱ្យបានកាន់តែច្រើនបន្ថែមទៀត។ អំណោយដែលបានផ្ដល់ឱ្យពួកគាត់អាចជួយស្ដារជីវភាពឡើងវិញ និងបន្ដជីវិតរបស់ពួកគាត់។ អ្នកទទួលអំណោយទាំងអស់នោះ បានបង្ហាញទឹកមុខសប្បាយរីករាយខ្លាំងណាស់ ហើយមូលនិធិ ម៉េងលី ជេ. គួច មានបេ្ដជ្ញាចិត្តខ្ពស់ក្នុងការធ្វើសកម្មភាពផ្ដល់ជំនួយដល់ជនងាយរងគ្រោះទាំងនោះ។
សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្ដួចផ្ដើមមួយដែលកំពុងតែមានសកម្មភាពជាបន្ដបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្ដល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្ដឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។ ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្ដីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។