អ្នកឧកញ៉ា គួច ម៉េងលី បរិច្ចាគថវិកា ចំនួន ៤០០,០០០ រៀលនិងគ្រឿងឧបភោគបរិភោគដល់អ្នកស្រី ជា សាអែម រស់ក្នុងរាជធានីភ្នំពេញ
ថ្ងៃអង្គារ, ខែសីហា 8, 2023
ដោយមានទឹកចិត្តសប្បុរសធម៌ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបរិច្ចាគជំនួយដើម្បីឧបត្ថម្ភដល់អ្នកស្រី ជា សាអែម និងក្រុមគ្រួសារ។ តាមរយៈមូលនិធិ ម៉េងលី ជេ. គួច អ្នកឧកញ៉ាបានផ្តល់ជំនួយជាថវិកាចំនួន ៤០០,០០០ រៀល និងគ្រឿងឧបភោគបរិភោគមានដូចជា អង្ករ ៥០គីឡូក្រាម ត្រីខកំប៉ុង១យួរ មី១កេស ទឹកត្រី៦ដប និងទឹកស៊ីអ៊ីវ៦ដប។ ការរួមចំណែកដ៏សំខាន់នេះមានគោលបំណងកាត់បន្ថយការចំណាយប្រចាំថ្ងៃ និងជួយបំពេញតម្រូវការចាំបាច់របស់អ្នកស្រី ជា សាអែម និងក្រុមគ្រួសារ។ សូមបញ្ជាក់ផងដែរថា អ្នកស្រី ជា សាអែម និងក្រុមគ្រួសាររស់នៅភូមិធំជើង ស្ថិតក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
មូលនិធិ ម៉េងលី ជេ. គួច បានកំពុងពង្រីកសកម្មភាពរបស់ខ្លួនដើម្បីជួយដល់ជនក្រីក្រ និងអ្នកខ្វះខាតឱ្យបានកាន់តែច្រើនបន្ថែមទៀត។ អំណោយដែលបានផ្តល់ឱ្យពួកគាត់ អាចជួយស្តារជីវភាពឡើងវិញ និងបន្តជីវិតរបស់ពួកគាត់។ អ្នកទទួលអំណោយទាំងអស់នោះ បានបង្ហាញទឹកមុខសប្បាយរីករាយខ្លាំងណាស់ ហើយមូលនិធិ ម៉េងលី ជេ. គួច មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើសកម្មភាពផ្តល់ជំនួយដល់ជនងាយរងគ្រោះទាំងនោះ។
សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។ ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។