កម្មវិធីអាហាសប្បុរសធម៌លើកទី២៩២ និងកម្មវិធីបណ្ណាល័យចល័ត ម៉េងលី ជេ. គួច លើកទី៩១ ទៅកាន់វិទ្យាល័យអប់រំពិសេសច្បារអំពៅ
ថ្ងៃព្រហស្បតិ៍, ខែឧសភា 25, 2023
កម្មវិធីអាហារសប្បុរសធម៌ ម៉េងលី ជេ. គួច លើកទី២៩២ ដោយបានបរិច្ចាគអាហារសប្បុរសធម៌ជាប្រភេទបបរគ្រឿង និងកម្មវិធីបណ្ណាល័យចល័ត ម៉េងលី ជេ. គួច លើកទី៩១ ដោយបានបរិច្ចាគសៀវភៅអានជាភាសាអង់គ្លេសចំនួន១៦២ក្បាល និងសម្លៀកបំពាក់ចំនួន១៧កញ្ចប់ ដល់សិស្សចំនួន១៤០នាក់ នៅវិទ្យាល័យអប់រំពិសេសច្បារអំពៅ ស្ថិតនៅភូមិឬស្សីស្រស់ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជនីភ្នំពេញ។
មូលនិធិ ម៉េងលី ជេ. គួច បានកំពុងពង្រីកសកម្មភាពរបស់ខ្លួនដើម្បីជួយដល់ជនក្រីក្រ និងអ្នកខ្វះខាតឱ្យបានកាន់តែច្រើនបន្ថែមទៀត។ អំណោយដែលបានផ្តល់ឱ្យពួកគាត់ អាចជួយស្តារជីវភាពឡើងវិញ និងបន្តជីវិតរបស់ពួកគាត់។ អ្នកទទួលអំណោយទាំងអស់នោះ បានបង្ហាញទឹកមុខសប្បាយរីករាយខ្លាំងណាស់ ហើយមូលនិធិ ម៉េងលី ជេ. គួច មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើសកម្មភាពផ្តល់ជំនួយដល់ជនងាយរងគ្រោះទាំងនោះ។
MJQ Foundation charity service is an ongoing initiative to help the poor and offer services to the people in dire need or living conditions. MJQ Foundation continues to respond in the development of the rural and remote areas. We are all the same by blood and we can show the new generations that we can help one another for the good of everyone, both now and in the future.
សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។ ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។